បិទផ្សារសេរីភាពពាក់ព័ន្ធការឆ្លងរាលដាលជំងឺកូវីដ-១៩
អាជ្ញាធរមូលដ្ឋាន សម្រេចចុះបិទផ្សារសេរីភាព ក្នុងខណ្ឌ ៧ មករា រាជធានីភ្នំពេញ ដោយមានការណីពាក់ព័ន្ធនឹងករណីមានការឆ្លងមេរោគជំងឺកូវីដ-១៩។ ថ្ងៃទី១៥ ខែសីហា ក្រុមគ្រូពេទ្យសម្រុកចុះយកសំណាកលើអាជីវករ និងប្រជាពលរដ្ឋសង្ស័យពាក់ព័ន្ធ នឹងអ្នកវិជ្ជមានមេរោគកូវីដ-១៩ ប្រភេទវីរុសបំប្លែងថ្មីដែលតា
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាំងពញីព្រឹកព្រលឹមថ្ងៃអាទិត្យនេះ បានចុះមកយកសំណាក ប្រជាពលរដ្ឋសង្ស័យពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ នៅចំនួន ៣ សង្កាត់ គឺសង្កាត់មនោរម្យ សង្កាត់មិត្តភាព និងសង្កាត់សង្កាត់វាលវង់ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ១៣៤ និងច្រកផ្លូវតូចៗក្នុងមូលដ្ឋានជុំវិញផ្សារសេរីភាព។
កម្ពុជា រកឃើញជាបន្តបន្ទាប់រីរុសបំប្លែងថ្មី ដែលតា (Delta)។ គិតចាប់ពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៣ ខែសីហា កម្ពុជារកឃើញ ៤៩៤ នាក់ នៅរាជាធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន៕

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។