ផ្សារក្រុងសែនមនោរម្យ ត្រូវបិទបណ្តោះអាសន្ន ខណៈរកឃើញ​អ្នកឆ្លងកូវីដ-១៩

មណ្ឌលគីរី៖ ផ្សារសែនមនោរម្យ ដែលជាមណ្ឌលសេដ្ឋកិច្ចធំជាងគេ ប្រចាំខេត្តមណ្ឌលគិរី ត្រូវបានបិទផ្អាក ជាបណ្ដោះអាសន្ន ហើយផ្នែកខ្លះទៀត នៃផ្សារ ត្រូវបិទខ្ទប់ដោយសារតែកំណើន អ្នកវិជ្ជមានជំងឺកូវីដ ១៩ ក្នុងសហគមន៍ បានផ្ទុះរាលដាល ជាច្រើនករណី។ អាជ្ញាធរក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត បានចុះយកសំណាក ធ្វើតេស្តរកជំងឺកូវីដ-១៩ លើអាជីវករ និងប្រជាពលរដ្ឋ រស់នៅក្នុងផ្សារ នាព្រឹកថ្ងៃទី១៥ សីហា ២០២១ ក្រោយមានករណីផ្ទុះការរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ហើយ គិតត្រឹមវេលាថ្ងៃត្រង់ម៉ោង ១១ម០០នាទី ថ្ងៃទី១៥ សីហា ២០២១ បានយលសំណាកប្រជាពលរដ្ឋ និងអាជីវករ ក្នុងផ្សារសែនមនោរម្យ ចំនួន ២៦៥ នាក់ បានរកឃើញ វិជ្ជមាន ៤ នាក់ ស្រី ៣នាក់ ។
លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានឲ្យដឹង នៅថ្ងៃទី១៥ សីហា ២០២១ ថាៈ ស្ថានភាពរួម នៃការរីករាលដាល ជំងឺកូវី ១៩ ក្នុងក្រុងសែនមនោរម្យ គិតត្រឹមថ្ងៃទី១៤ សីហា មានអ្នកវិជ្ជមាន ចំនួន ២៩៦ នាក់ ដែលក្នុងនោះឃើញថា មួយផ្នែកនៃភូមចំបក់ ដែលរដ្ឋបាលខេត្ត បានចេញសេចក្តីសម្រេច បិទខ្ទប់ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner