រដ្ឋបាលខេត្តសៀមរាបបានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨២នាក់ ជាសះស្បើយចំនួន១៧២នាក់

រដ្ឋបាលខេត្តសៀមរាបបានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨២នាក់ ជាសះស្បើយចំនួន១៧២នាក់ និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថាករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ ដុក ឌន់ ភេទប្រុស អាយុ៧៤ឆ្នាំ អាសយដ្ឋានភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៦៖១០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦១១១នាក់ បានព្យាបាលជាសះស្បើយចំនួន៤១៧៩នាក់ ស្លាប់៧០នាក់ និង១៨៦២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner