ក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន កំពុងចរចាពីការផ្ទេរអំណាច

អាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យម្នាក់របស់ក្រុមតាលីបង់ និយាយថាក្រុមសកម្មប្រយុទ្ធមួយនេះកំពុងចរចាជាមួយរដ្ឋាភិបាលអាហ្វហា្កនីស្ថាន ឱ្យទម្លាក់អាវុធចុះចាញ់ដោយសន្តិវិធី ហើយថា ពួកគេគ្មានបំណងវាយយករដ្ឋធានីកាប៊ុលដោយកម្លាំងបាយនោះទេ។

រដ្ឋាភិបាលអាហ្វហ្កានីស្ថាននៅសល់តែរដ្ឋធានីកាប៊ុលតែមួយប៉ុណ្ណោះដែលជាមូលដ្ឋានរឹងមាំចុងក្រោយរបស់ខ្លួន បន្ទាប់ពីទីក្រុង Jalalabad ជាទីក្រុងធំចុងក្រោយគេបង្អស់ធ្លាក់ចូលក្នុងដៃក្រុមតាលីបង់យ៉ាងងាយស្រួលដោយគ្មានការវាយប្រយុទ្ធគ្នា។ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Al Jazeera អ្នកនាំពាក្យក្រុមតាលីបង់បានបញ្ជាក់ថាយោធា មន្ត្រី និងកងកម្លាំងប្រដាប់អាវុធនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងទទួល បានការលើកលែងទោស។ អ្នកនាំពាក្យរូបនេះថែមទាំងបានអះអាងទៀតថាថ្នាក់ដឹកនាំតាលីបង់បានបញ្ជាឱ្យកងកម្លាំងរបស់ខ្លួនបញ្ចៀស អំពើហិង្សាដោយនឹងមិនដណ្ដើមយកទីក្រុងកាប៊ុលដោយកម្លាំងបាយឡើយ រីឯប្រជាជនស៊ីវិល, អ្នកជំនួញ, ធនាគារទាំងអស់ដែលកំពុងស្ថិតនៅក្នុងទីក្រុងកាប៊ុល មិនចាប់បាច់ភិតភ័យទេ។

ប៉ុន្តែគេមិនទាន់ដឹងថារដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងយល់ព្រមចុះចាញ់ ឬក៏មិនបើកការវាយប្រហារទប់ទល់ជាមួយក្រុមតាលីបង់វិញ ដែរឬក៏យ៉ាងណា នោះទេ ហើយក៏គ្មាននរណាម្នាក់អាចធានាបាននោះដែរថាអំពើហិង្សានឹងមិនផ្ទុះឡើង ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner