លោក អាសរ៉ាហ្វ ហ្កានី ទំនងជាលាលែងពីប្រធានាធិបតី ខណៈលោក អាម៉េដ ចាឡាលី អាចនឹងត្រូវបានតែងតាំងជាមេដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន យោងតាមប្រភពពីសារព័ត៌មានមិនផ្លូវការមួយចំនួនបានអោយដឹងថា ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក អាសរ៉ាហ្វ ហ្កានី នឹងលាលែងចេញពីតំណែង ដើម្បីត្រួសត្រាយផ្លូវកិច្ចចរចាផ្ទេរអំណាចដោយសន្តិវិធីជាមួយក្រុមតាលីបង់ ។

បើតាមសារព័ត៌មានរ៉យទ័រ អតីតរដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្កានីស្ថាន លោក អាលី អាម៉េដ ចាឡាលី ទំនងជាអាចនឹងត្រូវបានតែងតាំងជាមេដឹកនាំរដ្ឋាភិបាលបណ្ដោះ អាសន្នថ្មីមួយក្នុងទីក្រុងកាប៊ុល ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធពីគ្រប់ទិសទីពីសំណាក់ក្រុមតាលីបង់ ។

ភ្លាមៗមិនទាន់មានការទទួលស្គាល់ថាតើក្រុមតាលីបង់យល់​ព្រមលើការតែងតាំងលោក អាម៉េដ ចាឡាលី នោះទេ ប៉ុន្តែលោកត្រូវបានគេមើលឃើញជាបេក្ខជនមានសក្ដានុពលជាងគេ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner