សម្តេចតេជោ ណែនាំប្រជាពលរដ្ឋឱ្យទៅតេស្តរកមេរោគកូវីដ-១៩ នៅតាមទីតាំងដែលរដ្ឋរៀបចំ ប្រសិនបើការតេស្តនៅតាមឯកជនមានតម្លៃថ្លៃ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ឆ្លើយតបនឹងការខមិនរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងពីតម្លៃធ្វើតេស្តរកមេរោគកូវីដ១៩ នៅលើទំព័រហ្វេសប៊ុករបស់សម្តេច នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានណែនាំប្រជាពលរដ្ឋឱ្យទៅតេស្តរកមេរោគកូវីដ១៩ នៅតាមទីតាំងដែលរដ្ឋរៀបចំ ប្រសិនបើការតេស្តនៅតាមឯកជនមានតម្លៃថ្លៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ដូច្នេះថា ការធ្វើតេស្តរកមេរោគកូវីដ១៩ នៅតាមពេទ្យឯកជនមានតម្លៃថ្លៃ ដោយសារតែគេគិតបញ្ចូលទាំងថ្លៃសម្លៀកបំពាក់ពេទ្យពាក់ពេលធ្វើតេស្ត។ សម្តេចតេជោ បានណែនាំប្រជាពលរដ្ឋឱ្យទៅតេស្តរកមេរោគកូវីដ១៩ នៅតាមទីតាំងដែលរដ្ឋរៀបចំ ប្រសិនបើការតេស្តនៅតាមឯកជនមានតម្លៃថ្លៃ។

ការណែនាំរបស់សម្តេចតេជោដូចនេះ បន្ទាប់ពីប្រជាពលរដ្ឋដែលមានគណនីហ្វេសប៊ុក «Bou Pheakdey» បានចោទសួរសម្តេចនាយករដ្ឋមន្ត្រីថា «ពេទ្យឯកធ្វើតេស្តកូវីដ១៩ អីក៏ថ្លៃម្ល៉េះ?»។ ឆ្លើយតបសំណួរនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ការធ្វើតេស្តនៅពេទ្យឯកជនថ្លៃ ដោយសារការធ្វើតេស្តនោះ គឺគិតទាំងថ្លៃឧបករណ៍ធ្វើតេស្ត និងថ្លៃសម្លៀកបំពាក់ដែលពេទ្យពាក់នៅពេលធ្វើតេស្តនោះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំឱ្យទៅរកការធ្វើតេស្តនៅកន្លែងដែលរដ្ឋរៀបចំ ដែលជាការធ្វើតេស្តមិនមានគិតថ្លៃ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner