ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៩នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកពួក១៧នាក់, ស្រុកក្រឡាញ់៣៥នាក់, ក្រុងសៀមរាប៣១នាក់, ស្រុកជីក្រែង៣នាក់, ស្រុកអង្គរជុំ២នាក់ និងស្រុកស្វាយលើម្នាក់ ។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមានទី១ ស្ត្រីអាយុ៦៩ឆ្នាំ នៅស្រុកក្រឡាញ់, ទី២ ស្ត្រីអាយុ៤៣ឆ្នាំនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី៣ ស្ត្រីអាយុ៥៦ឆ្នាំ នៅស្រុកជីក្រែង ខេត្តសៀមរាប។ រដ្ឋបាលខេត្តក៏បានជូនដំណឹងថា នៅថ្ងៃទី១៥សីហា ខេត្តសៀមរាបមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣៧៩ផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់២០២នាក់, ព្យាបាលជាសះ ស្បើយចំនួន៤ពាន់៥៥៨នាក់និងស្លាប់៧៣នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner