មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា សាងសងរួចរាល់១០០% ហើយ ក្នុងទំហំទឹកប្រាក់សរុបជាង៣០ម៉ឺនដុល្លា

មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្ថិតក្នុងនាយកដ្ឋានភស្តុភា ខាងក្រោយព្រះបរមរាជ្យវាំង បានសាងសង់សម្រេចបាន១០០%ហើយ ក្នុងទំហំទឹកប្រាក់សរុបជាង៣០ម៉ឺនដុល្លា ។


ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង អគ្គលេធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានមានប្រសាន៍ថា មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ដែលសាងសង់សម្រេចរួចរាល់នេះ គឺមានកន្លែងរដ្ឋបាល ទីលានហ្វឹកហាត់ និងទីលានប្រកួត លើគ្រប់ប្រភេទកីឡារបស់អង្គភាពកីឡាក្រសួងមហាផ្ទៃ ដើម្បីត្រៀមការប្រកួតនានា ជាពិសេសព្រឹត្តការណ៍ប្រកួតកីឡាប៉ូលីស នាឆ្នាំ២០២២ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


សូមបញ្ជាក់ថា មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងនាយកដ្ឋានភស្តភា ខាងក្រោយព្រះបរមរាជ្យវាំងនេះ សាងសាង់ដោយចំណាយទឹកប្រាក់សរុបជាង៣០ម៉ឺនដុល្លារអាមេរិក ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner