មនុស្សប្រុសស្រីជាច្រើននាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីក្រុមហ៊ុនអាហារបំប៉នមួយហ៊ានល្មើស និងបម្រាមគោចរបានប្រមូលផ្តុំគ្នាមកជួបជុំធ្វើសិក្ខាសាលាបើកវគ្គរៀនសូត្រ

អត្ថបទដោយ៖
ធី ដា

តាកែវ ៖ នៅវេលាយប់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តតាកែវ និងកងកំលាំងសមត្ថកិច្ចចំរុះ បានធ្វើការលោមព័ទ្ធទីតាំងផ្ទះមួយកន្លែងនៅក្នុងបុរីរស្មី ឋិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយឃាត់មនុស្សប្រុសស្រី ជាច្រើននាក់ ដែលកំពុងពួនសម្ងំនៅក្នុងផ្ទះល្វែងក្នុងបុរី ដើម្បីបានសិក្សាវគ្គអាហារបំប៉ន ។

សមត្ថកិច្ច បានឱ្យដឹងថា មនុស្សទាំងនេះបានមកប្រមូលផ្តុំគ្នា ជាច្រើនថ្ងៃមកហើយ ដោយមានសភាពអូរអរច្រើន និងបានបច្ចេញក្រុមការងាររបស់គេដើរធ្វើទីផ្សារ ដោយដឹកតាមឡានតូរីស ចុះធ្វើការផ្សព្វផ្សាយពីគោលការណ៍ក្រុមហ៊ុនរបស់គេ តែក្រោយទទួយព័ត៍មានពីបងប្អូនប្រជាពលរដ្ឋភ្លាមនោះ កំលាំង គណៈបញ្ជាការឯកភាពខេត្តតាកែវ បានធ្វើការឡោមព័ទ្ធទីតាំងខាងលើ ដោយឱ្យមនុស្សប្រុសស្រីទាំងនោះចេញមកក្រៅផ្ទះទាំងអស់ មិនអនុញ្ញាតឱ្យពួនសម្ងំនៅក្នុងផ្ទះបែបនេះនោះទេ ដែលការធ្វើបែបនេះ ផ្ទុយពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំពុងឆ្លងរីករាលដាលនៅក្នុងសហគមន៍ខ្លាំង ។

មនុស្សប្រុសស្រីដែលខាត់ខ្លួនខាងលើនោះ គឺត្រូវបានអាជ្ញាធរខេត្តសម្រេចឱយក្រុមគ្រូពេទ្យចុះពិនិត្យសំណាក ដោយធ្វើតេស្តរហ័សទាំងយប់តែម្តង ។
ការប្រមូលផ្តុំគ្នា មកសិក្សាវគ្គរៀនសូត្រ ផ្នែកអាហារបំប៉ន ដោយមិនបានស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងមិនបានគោរពតាមបម្រាមគោរចរបស់រាជរដ្ឋាភិបាលកម្ពុជានោះ តើក្រុមហ៊ុនមួយនេះ និងត្រូវប្រឈម មុខបែបណាជាមួយនិងផ្លូវច្បាប់ ៕ តាកែវ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner