ព្រឹត្តិការណ៍ប្រចាំថ្ងៃ ១៦ សីហា ២០២១
L1- ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ បានយាងចាកចេញពីមាតុប្រទស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមរយៈការយាងពីក្រុមគ្រូពេទ្យ ៕…ឃ្លីប…
L2- ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការជាតិ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវរុសកូវីដ-១៩ ដើម្បីក្រើនរំលឹកឱ្យរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា របស់រាជរដ្ឋាភិបាលកម្ពុជា ៕…ឃ្លីប…
N02- ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៩៣នាក់, ជាសះស្បើយ៨០៦នាក់, ស្លាប់ចំនួន២១នាក់៕ អានផ្ទាល់
N01- ភារៈកិច្ចនយោបាយដ៏សំខាន់របស់មន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ គឺការចូលរួមប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីសុខុមាលភាពនិងវិបុលភាពរបស់ប្រជាជន និងសង្គមជាតិ៕ឃ្លីប(ក្រសួងមុខងារសាធារណៈ)
BH1- គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សំាង កូវីដ-១៩ អំពាវនាវ និងរំលឹក ដល់ប្រជាពលរដ្ឋ និងពលករ ដែលមានអាយុចាប់ ពី១៨ឆ្នំា ទ្បើងទំាងអស់ ដែលមិនទាន់បានចាក់វ៉ាក់សំាង សូមរួសរាន់ទៅចាក់ ឲ្យបានគ្រប់ៗគ្នា ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក ប៊ុន ហុក)
N05- កងទ័ព និងគ្រួសារ ចំណុះបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ចាក់ចាក់វ៉ាក់សាំងដូសទី៣ (ជាដូសជំរុញ)៕ឃ្លីប
ខេត្តកំពង់ចាម
N04- រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺឆ្លង កូវីដ.១៩ ដូសទី៣ ជូនដល់មន្រ្តីរាជការស៊ីវិល និង កងកម្លាំងទាំងបីប្រភេទ៕អានផ្ទាល់(ផ្តល់ដោយ លោក លី ពៅ)
TN- ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបុណ្យឯករាជ្យឥណ្ឌាលើកទី៧៥ឆ្នាំ ៕..ឃ្លីប..ផលិតដោយលោក ឈឹម ទីណា (ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា)
D1- រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃម្រំ និងខ្ញីខ្មៅ សម្រាប់ប្រើប្រាស់ជាអាហារបំប៉នសុខភាពក្នុងកសិដ្ឋានក្រុមហ៊ុន Lexmin ក្នុងស្រុកឈូក ខេត្តកំពត ៕
…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប… (រដ្ឋមន្ត្រីកសិកម្ម)
D2- អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ កោតសរសើរដល់កម្ពុជាលើការងារសន្តិសុខស្បៀង ទាំងមុន និងក្នុងកំឡុងពេលនៃវិបត្តិជម្ងឺកូវីដ១៩៕អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…(ឧប,យឹម ឆៃលី)
ខេត្តកំពង់ធំ
L3- ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង យកអំណោយឧបត្ថម្ភជូនសមាជិកបក្ស ដែលមានជីវភាពលំបាកខ្វះខាត១០គ្រួសារ ៕…ឃ្លីប…
វគ្គទី២ ព័ត៌មានសេដ្ឋកិច្ច
១- ក្រសួងកសិកម្មអោយអ្នកនាំចេញបង្វែរពីនាំទៅថៃមកវៀតណាមវិញ ខណៈផ្លែមៀនប៉ៃលិនជាង៥ម៉ឺនតោនខ្វះទីផ្សារលក់មិនចេញ ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
២- កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង១៥លានដុល្លារ កើនឡើង៨ភាគរយនៅឆមាសទី១ ឆ្នាំ២០២១ ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
វគ្គទី៣ ព័ត៌មានអន្តរជាតិ
១- ប្រមុខអង្គការសហប្រជាជាតិជំរុញអោយក្រុមតាលីបង់រក្សាភាពអត់ធ្មត់ និងសម្តែងការព្រួយបារម្ភអំពីអនាគតរបស់ស្រី្ត និងក្មេងស្រីនៅអាហ្វហ្កានីស្ថាន ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
២- លោក អាស្រាហ្វ ហ្គានី ៖ ក្រុមតាលីបង់បានទទួលជ័យជំនះហើយ ក្រោយពួកគេចូលគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្កានីស្ថាន ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
៣- ក្រុមតាលីបង់ប្រកាសថា សង្គ្រាមបានបញ្ចប់ហើយ បន្ទាប់ពីប្រធានាធិបតី និងមន្រ្តីទូតភៀសខ្លួនចេញពីរដ្ឋធានីកាប៊ុល ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
៤- លោក ដូណាល់ ត្រាំ អំពាវនាវអោយលោក ចូ បៃដិន ចុះចេញពីតំណែង ដោយសារក្រុមតាលីបង់ចូលគ្រប់គ្រងអំណាចនៅអាហ្វហ្គានីស្ថាន ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
៥- សារព័ត៌មាន India Today ៖ លោក អាស្រាហ្វ ហ្គានី កំពុងស្ថិតនៅប្រទេសអូម៉ង់ ហើយទំនងជានឹងបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
វគ្គទី៤ ព័ត៌មានកីឡាជាតិ-អន្តរជាតិ
១- ក្រុមអគ្គិសនីកម្ពុជា បញ្ជាក់ថា លំបាកក្នុងការប្រជែងនៅលីគកំពូល ដោយសារប្រើប្រាស់កីឡាករយុវជនច្រើន ៕
២- មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា សាងសងរួចរាល់១០០% ហើយ ក្នុងទំហំទឹកប្រាក់សរុបជាង៣០ម៉ឺនដុល្លា ៕
៣-Gerd Muller៖ វីរបុរសអាល្លឺម៉ង់ Bayern Munich ទទួលមរណភាពក្នុងអាយុ ៧៥ ឆ្នាំ ៕
៤- Roger Federer នឹងត្រូវអវត្តមានរយៈពេលជាច្រើនខែ ដោយសារការវះកាត់ជង្គង់ ៕
៤- ក្រុម Barcelona ទទួលបានជ័យជំនះប្រកួតបើកឆាក La Liga ដោយគ្មានLionel Messi ៕