អេស្ប៉ាញចាប់ផ្តើមផែនការសម្រាប់អគារដែលសន្សំសំចៃថាមពល ដោយប្រើមូលនិធិសហភាពអឺរ៉ុប
កម្មករនិយោជិតរបស់អេស្ប៉ាញបានចំណាយពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅ តាមអគារ និងលំនៅដ្ឋានមួយ នៅភាគខាងជើង ទីក្រុងម៉ាឌ្រីត ដើម្បីដាក់បន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យដើម្បីឱ្យវាអាចបង្កើតអគ្គិសនីដោយខ្លួនឯង ដែលនេះជាគម្រោងមួយដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប។
![](https://asset.ams.com.kh/central/media/557ce55d-002c-4ba7-97e3-21d5ac7e4478.webp)
រដ្ឋាភិបាលអេស្បា៉ញកំពុងបណ្តាក់ទុនធំលើការធ្វើទំនើបកម្ម អគារដែលមានស្រាប់មួយកន្លែងដើម្បីធ្វើឱ្យអគារនោះ មានថាមពលស្អាតកាន់តែមានប្រសើរដោយ ផ្លាស់ប្តូរពីថាមពលបែបប្រពៃណីនៃ ។ វាគឺជាមហិច្ឆតាមួយ ដែលរដ្ឋាភិបាលឆ្វេងនិយមរបស់អេស្ប៉ាញកំពុងចំណាយស្ទើរតែមួយភាគដប់នៃទឹកប្រាក់ចំនួន ៧០ ពាន់លានផោន ពីជំនួយដែលខ្លួនរំពឹងថា នឹងទទួលបានពីមូលនិធិស្តារសេដ្ខកិច្ចបន្ទាន់(emergency coronavirus recovery fund) របស់ប្លុកអឺរ៉ុបទោះបី ជាមានការរិះគន់អំពីការប្រើប្រាស់ចំណែកលុយនេះចូលវិស័យសំណង់ក៏ដោយ។
កម្មវិធីដែលមានថវិកាចំនួន ៦.៨ កោដិផោន ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះនឹង បង្កើតប្រសិទ្ធិភាពបន្ថែមដូចជា ការផ្តល់នូវអ៊ីសូឡង់កំដៅឲ្យកាន់តែល្អប្រសើរជាងមុន បន្ទះថាមពលពន្លឺព្រះអាទិត្យ និងម៉ាស៊ីនបូមកំដៅនៅក្នុងលំនៅដ្ឋានឯកជន ព្រមទាំងការជួសជុលអគាររដ្ឋាភិបាលនិងការសាងសង់លំនៅដ្ឋានសង្គមថ្មី។
រដ្ឋាភិបាលនិយាយថា វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកគោលដៅ ២០៣០ របស់សហភាពអឺរ៉ុបក្នុងការ បង្រ្កាបការបំភាយកាបូន ដែលច្រើនជាងមួយភាគប្រាំនៃកាបូបក្នុងប្រទេសអេស្បា៉ញបានមកពីផ្ទះ របស់ប្រជាជនហើយនឹងគេជឿថា គម្រោងនេះ នឹងបង្កើតការងារនិង ជំនាញបន្ថែមដើម្បីជួយស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយមេរោគកូរ៉ូណាផងដែរ។
លោកស្រី Teresa Ribera ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកបរិស្ថានរបស់អេស្ប៉ាញ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថានេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ដំណើរការសេដ្ឋកិច្ចឡើងវិញ។ លោកស្រីបានបន្ថែមថា“ វាមានសារៈសំខាន់ណាស់ មិនត្រឹមតែចំពោះបរិស្ថានប៉ុណ្ណោះទេប៉ុន្តែផលប៉ះពាល់សង្គមនិងសេដ្ឋកិច្ចរបស់វា គឺ នឹង មានការអភិវឌ្ឍលំនៅដ្ឋានធំ ៗ ដែលបានសាងសង់តាំងពីទសវត្សឆ្នាំ ១៩៦០ និង ១៩៧០ ដែលមិនមានលក្ខណៈស្តង់ដារទាក់ទងនឹងប្រសិទ្ធភាពនិងសម្ភារៈប្រើប្រាស់ទេ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ផែនការនេះគឺជារោគសញ្ញានៃទម្លាប់អាក្រក់ចាស់ គឺការពឹងផ្អែករបស់សេដ្ឋកិច្ចអេស្ប៉ាញទៅលើការសាងសង់ជា ចលករនៃការរីកចម្រើនជាជាងការវិនិយោគប្រកបដោយផលិតភាព។