អូស្រ្តាលីទិញវ៉ាក់សាំង Pfizer ពីប្រទេសប៉ូឡូញ ១ លានដូស ដើម្បីទប់ទល់ករណីឆ្លងក្នុងស្រុក

អូស្រ្តាលី​ បា​ន​ទិ​ញ​វ៉ា​ក់​សាំង​កូ​វី​ដ -១៩ របស់វ៉ាក់សាំង​ Pfizer ប្រហែល​ ១ លានដូ​ស​ពី​ប្រ​ទេ​ស​ប៉ូ​ឡូញ ដើម្បី​បន្ថែម​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការ​ចែក​ចាយ​វ៉ាក់សាំង​របស់​ខ្លួ​ន​នៅ​ទី​ក្រុ​ងស៊ី​ដ​នី និង​​រដ្ឋនានា​កាល​ពីថ្ងៃ​ សៅរ៍ ដែល​បានបង្ក​ឱ្យ​មាន​​ការ​បិទ​ទ្វា​​រ​មួ​យចំ​​ពេល​មា​នកា​រ​ឆ្ល​ងថ្មី​។​

នាយករដ្ឋមន្រ្តី Scott Morrison បាន​និយាយកាលពីថ្ងៃ អាទិត្យថា វ៉ាក់សាំង​ប​ន្ថែ​មនឹ​ង​ចា​ប់​ផ្តើ​មមក​ដ​ល់ភ្លា​ម​ៗ ហើយ​វ៉ាក់​សាំង​ជា​​ង​​ពាក់​ក​ណ្តា​ល ​នឹ​ងត្រូវចែក​ចាយ​លើ​​មនុស្ស​ពី​​អាយុ ២០ ទៅ ៣៩ ឆ្នាំនៅ​រដ្ឋ​ញូ​សៅវែ​ល ខ​ណៈ​​រដ្ឋ​រក​ឃើញ​ករណី​កើន​ឡើ​ងច្រើន​ជាង​គេ​លំដាប់​ទី​ ២ នៃ​ករណី​ក្នុង​ស្រុក​សរុប។

ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​នេះ ហាក់​ស្ថិត​ក្នុង​ភាព​យឺតយ៉ាវ ដោយ​មា​​ន​ប្រ​ជាជ​ន​អូ​ស្រ្តាលីប្រហែល ២៤ ភាគរយ​ប៉ុ​ណ្ណោះ ដែលទទួល​បាន​វ៉ា​ក់​សាំង​​ពេញលេញ និង​ភាគ​ច្រើន​ជា​វ៉ាក់សាំង ផ្គត់​ផ្គង់​ដោយ​ក្រុម​ហ៊ុន​ Pfizer ដែលត្រូវបា​ន​គេ​ចា​ត់​ទុ​ក​ថា​ជា​កា​រចា​ក់​ថ្នាំ​ប​ង្កា​រ​ស​ម្រា​ប់​ម​នុ​ស្ស​វ័​យ​ក្មេ​ង ប៉ុន្តែកំពុង​ខ្វះ​ក្នុង​​ស្តុក។

លោក Morrison បាននិយាយ​​នៅ​ក្នុង​ស​ន្និ​​សី​ទ​សារ​ព័​ត៌​មា​ន​មួ​យ​នៅ​ទី​ក្រុងក​ង់​បេ​រ៉ា​ថា៖ «យើង​បាន​ឃើ​ញ​ក​រ​ណី​ទាំង​នោះកើ​ន​ឡើ​ងនៅ​ក្នុ​ង​ទី​ក្រុ​ងស៊ី​ដ​នី និង​​ញូសៅវែល​ជា​រៀ​ង​រា​ល់ថ្ងៃ​ ហើយ​ចំនួន​ទាំង​នេះ​មាន​ច្រើន​គួរ​ឱ្យ​បារម្ភ​»។

រដ្ឋ​ញូសៅ​វែ​ល ដែ​ល​ជា​រដ្ឋ​មា​ន​ប្រ​ជា​ជ​ន​ច្រើន​ជា​ងគេ បា​ន​រា​យ​កា​រ​ណ៍​ពី​ក​រ​ណី​ឆ្ល​ង​ជំ​ងឺ​កូ​វី​ដ ​១​៩​ ​ថ្មី​ចំ​នួន​ ​៤​១​៥​ ​ក​រ​ណី​នៅ​ក្នុ​ងស្រុក​ កា​ល​ពីថ្ងៃ អាទិត្យ ដែ​ល​ជា​កា​រ​កើន​​ឡើង​ធំ​បំ​ផុតទី ២ បន្ទាប់​ពី​កំ​ណត់ត្រា​ថ្ងៃមុ​ន​ចំនួ​ន​ ៤៦៦ ក្នុង​មួយ​ថ្ងៃ​។

លោក Morrison បាននិយាយថា​ ក្នុង​ចំណោម​ដូសថ្មី​ ដែល​ទទួល​បាន វ៉ាក់​សាំង​ចំនួន ៥៣ម៉ឺន ដូស​ នឹង​ត្រូវ​បានផ្ត​ល់​អា​ទិ​ភាព​ស​ម្រា​ប់​កា​រដឹ​​កជ​ញ្ជូ​ន​រ​ហ័​សនៅ​ស​ប្តា​ហ៍​ខា​ងមុ​ខ​នេះ​ទៅ​កាន់​តំបន់​ក្នុង​ស្រុក​ស៊ីដ​នីចំ​​នួន​ ១២ បន្ទា​ប់​​ពី​ពួក​គេ​ទៅ​ដ​ល់អូ​ស្ត្រា​លី​នៅ​យប់​ថ្ងៃ​អា​ទិ​ត្យ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner