បញ្ហាគ្មានផ្ទះសម្បែងរស់នៅរបស់ប្រជាជានអូស្ត្រាលី នៅតែជាបញ្ហារ៉ាំរៃមិនអាចដោះស្រាយបាន

មាន​មនុស្ស​ជាង​ ១១៦.០០០ នាក់​គ្មាន​ផ្ទះ​សម្បែង​សម្រាប់ស្នាក់​នៅ​ ក្នុង​ប្រទេស​អូស្ត្រាលី​ ហើយ​ចំនួន ​នេះ​កំពុង​កើន​ឡើង​គ្រប់​ពេល​វេលា​។ ទី​ក្រុង​ Melbourne ជា​រឿយៗ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ ដែល​មាន​លក្ខខណ្ឌសមរម្យ​អាច​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​បាន​ប្រកប​ដោយ​ផាកសុកភាពតាម​ស្ដង់ដា​​របស់​ពិភព​លោក​។ ហើយ​ភាគ​ច្រើន​ទីក្រុងនេះ​គឺ​ សំបូរ​ទៅ​ដោយ​ ភោជនីយដ្ឋាន​ និង​បារ​ កន្លែង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​និង​ជា​កន្លែង​សម្តែង​សិល្បៈ​និង​តន្រ្តី​យ៉ាង​រីក​ចម្រើន​មួយ​។

ប៉ុន្តែ​ទោះ​បី​ជា​មាន​លក្ខខណ្ឌ​ល្អ​ដូចរៀបរាប់​ខាងលើ​ក៏ដោយ ជាក់​ស្តែង​ការ​ធ្វើ​ជំរឿន​ចុង​ក្រោយ​នៅ​ឆ្នាំ ​២០១៦ ​បាន​ឲ្យដឹងថា​មាន​មនុស្ស​ជិត​ ២៥.០០០ នាក់​ដែល​កំពុង​ជួប​ប្រទះ​ភាព​គ្មាន​ផ្ទះ​សម្បែង​សម្រាប់ស្នាក់នៅ​។

នៅ​ទូទាំង​ ប្រទេស​អូស្រ្តាលី​ជន​គ្មាន​ផ្ទះ​សម្បែង​កំពុង​កើន​ឡើង​ដោយ​យផងតាម​ជំរឿន​ប្រជាជន​ឆ្នាំ ២០១៦​ បង្ហាញ​ពី​ការ​កើន​ឡើង​ជិត​ ១៤ ​ភាគរយ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​។

ស្ថិតិ​នេះ​កាន់​តែ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ បើសិន​យើង​ពិចារណា​ លើ​ការពិតមួយដែល ប្រទេស​អូស្រ្តាលី​ ឈរ​នៅ​លើកំពូល​តារាង​សម្រាប់​ប្រជាជន​ដែលមាន​​ទ្រព្យ​សម្បត្តិ​ក្នុង​ក្របខណ្ឌ​សកល​ឆ្នាំ ​២០១៨ ​។ តម្លៃ​ផ្ទះ​ជា​មធ្យម​ នៅ​ក្នុង​ទីក្រុង​ដូច​ជា​ Melbourne និង​ Sydney មាន​តម្លៃ​ប្រហែល​ ៧៣៧,០០០ ដុល្លា​រអាមេរិក​ ដែលជា​តម្លៃមួយដែល​ថ្លៃខ្ពស់​។

កញ្ញា​Anna Paris គឺ​ជា​អ្នក​គ្រប់​គ្រង​ប្រតិបត្តិការ​ នៅ​ Sacred Heart Mission ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​Melbourne ហើយ​អង្គការ​នេះ​​ផ្តល់​ជូន​សេវាកម្ម​ជា​ច្រើន​ដល់​អ្នកដែល​ជួប​ប្រទះ​បញ្ហា​គ្មាន​ផ្ទះ​សម្បែង​ រួម​ទាំង​ជួយ​កម្មវិធី​អាហារ​និង​ផ្ទះ​បណ្តោះអាសន្ន​ដែល​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រីជាដើម​។​

នាង​និយាយ​ថា​ ភាព​គ្មាន​ផ្ទះ​សម្បែង​ ជា​រឿយៗ​កើត​ឡើង​ដោយ​សារ​កត្តា​ដូចជា​អំពើ​ហឹង្សាក្នុង​គ្រួសា​ ស្នាមរ​បួស​ផ្លូវ​ចិត្ត​តាំង​ពី​កុមារភាព​និង​ការ​ប្រើប្រាស់​សារធាតុថ្នាំញៀន​​មិនល្អជាដើម​។ តាម​ពិត​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​ គឺ​ជា​បុព្វហេតុ​ចម្បង​នៃ​ភាព​គ្មាន​ផ្ទះ​សម្បែង​នៅ​ក្នុង​ប្រទេស​។ ដូច្នេះ​ស្ត្រី​មាន​ចំនួន​ស្ទើរ​តែ​ពាក់​កណ្តាល​ នៃ​ប្រជាជន​ទាំង​អស់​ដែល​ជួប​ប្រទះ​ភាព​គ្មាន​ផ្ទះ​សម្បែង​។

ការ​ស៊ើប​អង្កេត​របស់​សភា​អូស្ត្រាលី​ នា​ពេល​ថ្មីៗ​នេះបាន​រាយការណ៍​ថា​ នៅ​ឆ្នាំ ​២០១៦-​១៧ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​មួយ​ភាគ​បួន​ ដែល​គ្មាន​ផ្ទះ​សម្បែង​ បាន​បង្ហាញ​ថា​ពួក​គេ​មាន​បញ្ហាសុខ​ភាព​ផ្លូវ​ចិត្ត​។

ការ​ស៊ើប​អង្កេត​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ភាព​ឯកោ​និង​របួស​ផ្លូវកាយ​ដោយ​សារ​ការ​គ្មាន​ផ្ទះ​សម្បែង​អាច​នាំ​ឱ្យ​មាន​ ការ​ចាប់​ផ្តើម​នៃ​វិបត្តិ​​ផ្លូវចិត្ត​។ អង្គការសុខភាពផ្លូវចិត្ត ​ដូច​ជា​អង្គការ​  Open Minds ​ បាន​បញ្ជាក់​ថា​ ភាព​គ្មាន​ផ្ទះ​សម្បែង​អាច​បណ្តាល​ឱ្យ​មាន​ការ​ថប់​បារម្ភ​ ការ​ធ្លាក់​ទឹក​ចិត្ត​ ភាព​តាន​តឹង​និងការ​គេង​មិន​លក់​ដែល​ជា​រឿយៗ​ នាំ​ឱ្យ​មាន​ការ​ឈាន​ដល់​ការប្រើប្រាស់​ សារធាតុ​ញៀន​ផងដែរ​។

រដ្ឋ​ Victoria​ ត្រូវ​បាន​គេ​រិះ​គន់​ថា​ មិន​ត្រឹម​តែ​ខ្វះ​ផ្ទះ​សម្បែង​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏ជា​រដ្ឋមួយ​ដែល​ចំណាយ​តិច​បំផុត​ដើម្បី​ដោះស្រាយ បញ្ហា​នេះ​។ ទោះ​យ៉ាង​ណា​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​ដើម្បី​ដោះស្រាយ​ បញ្ហា​នេះ​ដោយ​ធ្វើ​ការ​ស៊ើប​អង្កេត​ អំពី​ភាព​គ្មាន​ផ្ទះ​សម្បែង​ នៅក្នុង​រដ្ឋ​និង​ប្រកាស​បង្កើត​មូល​និធិ​ដើម្បី​សាង​សង់​ផ្ទះ​សាធារណៈ​ថ្មី។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner