ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ប្រគល់ -ទទួល អគារ មន្ទីរ ពិសោធន៍ ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅអគារ “B” មានទីតាំងតាមបណ្តោយផ្លូវជាតិ លេខ២ សង្កាត់ ចាក់អង្រែលើ

ដោយ / គ្រី សម្បត្តិ

ភ្នំពេញ ៖ បន្ទាប់ពី អាគារ មន្ទីរ ពិសោធន៍ ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទី១ ឬហៅថា អាគារ”A” កំពស់៧ជាន់  មានទំហំ ២០ម គុណនឹង ៣០ ម ត្រូវ បានសាងសង់រួច និងប្រារព្វពិធីប្រគល់ទទួលកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ហេីយនោះ អាគារ មន្ទីរ ពិសោធន៍ ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទី២ ឬហៅថា អាគារ”B” ក៏បាន ប្រារព្វ ពិធី ប្រគល់ -ទទួល ជាបន្តទៀត ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិ ទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ ដែល មានទីតាំង ស្ថិត នៅ តាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

តាមរបាយការណ៌របស់លោកឧកញ៉ា លី ឈួង នាយក ក្រុមហ៊ុន លី ឈួង សំណង់& អាហរ័ណ នីហរ័ណ ដែល ទទួល បានសិទ្ធិម៉ៅការសាងសង់ បានបញ្ជាក់ថា៖អាគារ ដែល បានប្រគល់-ទទួលនាថ្ងៃនេះ គឺមានទំហំ ២០ម គុណនឹង៣០ម មានកំពស់៧ជាន់ ដូចនឹងអគារទី១ដែរ ដោយបំពាក់នូវប្រព័ន្ធទឹក-ភ្លេីង ជណ្តេីរយន្ត គ្រឿងសង្ហារឹម ប្រព័ន្ធ សុវត្ថិភាព ប្រព័ន្ធ សម្លេង និងរូបភាព សម្រាប់សាលប្រជុំ និងប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ជាច្រេីនទៀត ។ ក្នុងនោះដូចជាប្រព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់សម្រាប់សំណល់ ចេញពីមន្ទីរពិសោធន៍  និងប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ខាងក្រៅ អគារផងដែរ ។

ជារួម លោកឧកញ៉ា លី ឈួង តាមរយៈរបាយការណ៌ ពីវឌ្ឍនភាពការងារបានបញ្ជាក់ថា៖ក្រោមគំនិតផ្តួចផ្តេីម របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានរៀបចំឲ្យមានការសាងសង់អគារមន្ទីរ ពិសោធន៍នេះឡេីង ក្នុងគោលបំណងអភិវឌ្ឍទីតាំងនេះឲ្យក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ ពិសោធន៍ និង បញ្ជាក់ គុណភាព ផលិតផលចំណីអាហារ  សម្ភារៈ ប្រើប្រាស់ និងវត្ថុធាតុដេីមនានា សម្រាប់បម្រេី កិច្ចការឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជា កសិកម្ម និងសំណង់  ។ ល។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសេីរចំពោះក្រុមហ៊ុនសាងសង់ ដែល បានសហការយ៉ាងជិតស្និទ្ធជាមួយគណកម្មការសាងសង់របស់ក្រសួង ដោយអនុវត្តបានត្រឹមត្រូវតាមកិច្ចសន្យាសាងសង់ និងបទដ្ឋានបច្ចេកទេសជាក់លាក់ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានបញ្ជាក់ ថា ៖អាគារទាំងពីរនេះ ឯកឧត្តម សូមប្រសិទ្ធនាមតាមឈ្មោះប្រាសាទខ្មែរ គឺអគារតាព្រហ្ម និងអគារព្រះខ័ន ដេីម្បីតំណាងឲ្យភាពចេះដឹង និងភាពរុងរឿងរបស់ខ្មែរ ។ អគារទាំងពីរជិតគ្នានេះ គឺមិនត្រឹមបម្រេីបានទាំងការិយាល័យធ្វេីការ និងសាលប្រជុំ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋាន និងវិទ្យាស្ថាន ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប៉ុណ្ណោះ ទេ តែគ្រប់ជាន់នៃអគារទាំងពីរនេះ មានមុខងារផ្នែកមន្ទីរពិសោធន៍ ផ្សេងៗ គ្នា ។ ក្នុងនោះមានដូចជា៖បន្ទប់ មន្ទីរ ពិសោធន៍ សម្រាប់សិក្សាស្រាវជ្រាវ-បន្ទប់ ពិសោធន៍ សម្រាប់គ្រឿងយន្ត-បន្ទប់ ពិសោធន៍ សម្រាប់ ថ្ម និង ខ្សាច់ -បន្ទប់ ពិសោធន៍ សម្ភារៈ សំណង់ ដូចជាដី ដែក បេតុង សុីម៉ង់ត៍ និងល្បាយថ្ម -មន្ទីរ ពិសោធន៍ បរិក្ខា ម៉ាស៊ីន បូមទឹក -បន្ទប់ ពិសោធន៍ ផលិតផល ឧស្សាហកម្ម -បន្ទប់ ពិសោធន៍ បំពង់ទុយោទឹក និង Fitting-បន្ទប់ ពិសោធន៍ កៅស៊ូ អាស្វាល់-បន្ទប់ ពិសោធន៍ គីមី ចំណីអាហារ -បន្ទប់ ពិសោធន៍ បរិក្ខា ភ្លេីង និងអេឡិចត្រូនិច -និងឃ្លាំងព្រមទាំងបន្ទប់សុវត្ថភាពផលិតផលជាដេីម ។ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បាន បញ្ជាក់ ថា ៖ការងារវិទ្យាសាស្ត្រ និងមន្ទីរពិសោធន៍ ពិតជា មាន សារៈសំខាន់ ណាស់ សម្រាប់ បរិបទនៃការរីកចម្រេីននៃ និន្នាការសាកលនាពេលបច្ចុប្បន្ន នេះ ។ ដូច្នេះ ទៅថ្ងៃខាងមុខ តម្រូវការធនធានមនុស្ស លេី វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  និងឧបករណ៍ មន្ទីរ ពិសោធន៍ ជាកិច្ចការដែលយេីងត្រូវយក ចិត្តទុកដាក់បំផុត ។ ជាមួយគ្នានេះ យេីងក៏ត្រូវការ សាងសង់អគារមន្ទីរពិសោធន៍និងឧបករណ៍ពិសោធន៍ក្នុងមុខងារផ្សេងៗទៀតផងដែរ  ។ ជាក់ស្តែង ដូចជាមន្ទីរពិសោធន៍ លេីវិស័យកាត់ដេរ និងមេកានិចជាដេីម ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានណែនាំដល់មន្ត្រីទាំងអស់នៅក្នុងអគ្គនាយកដ្ឋាន និងវិទ្យាស្ថាន ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បំពេញ ការងារ ឈរលេីស្មារតីទទួលខុសត្រូវខ្ពស់ និងសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ រួមទាំងការចូលរួមថែរក្សានូវសោភ័ណ្ឌភាពសំណង់អគារ ក៏ដូចជាសម្ភារៈនានា ក្នុងអគារទាំងមូលនិងសង្ឃឹម យ៉ាង មុត មាំ ថា ៖ តាម រយៈ ចំណេះជំនាញ និងមានការផ្តល់ទំនុកចិត្ត និងការលេីកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌពិសេសមួយហើយនោះ  ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពទាំងពីរ នឹងខិតខំ បំពេញ ការងារ ប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សម្រាប់បម្រេីឲ្យវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា ឲ្យមានការរីកចម្រេីនជាលំដាប់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner