ប្រជាជនហៃទី 🇭🇹 កំពុងស្វែងរកសមាជិកក្រុមគ្រួសារ និងសាច់ញាតិ ដែលជាប់នៅក្នុងគំនរបាក់បែក បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងនៃប្រទេសនេះ

អត្ថបទដោយ៖
AMS OneMinute

ប្រជាជនហៃទី 🇭🇹 កំពុងស្វែងរកសមាជិកក្រុមគ្រួសារ និងសាច់ញាតិ ដែលជាប់នៅក្នុងគំនរបាក់បែក បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងនៃប្រទេសនេះ ខណៈដែលមនុស្សជិត ១.៣០០នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសថែមទាំងបានបំផ្លាញផ្ទះជាង ១៣.០០០ខ្នង។

ការរញ្ជួយដីបានវាយប្រហារភាគឦសាននៃតំបន់ Saint-Louis-du-Sud ដែលមានចម្ងាយប្រមាណជា ៩៦គីឡូម៉ែត្រពីកន្លែងរញ្ជួយចាស់ឆ្នាំ២០១០ ធ្វើឱ្យវិហារគ្រិស្តសាសនា សណ្ឋាគារ មន្ទីរពេទ្យ និងសាលារៀនខូចខាតយ៉ាងដំណំជាពិសេសនៅក្នុងតំបន់ និងនៅជុំវិញក្រុង Les Cayes។

នាយករដ្ឋមន្រ្តីហៃទីថ្មីលោក Ariel Henry ក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែកាលពីថ្ងៃទី១៤ សីហា ហើយបានអំពាវនាវឱ្យប្រជាជនហៃទីបង្ហាញពីសាមគ្គីភាពបន្ទាប់ពីរញ្ជួយដី។

ប្រភព៖ Al Jazeera

ads banner