ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៣៤៨នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានឆ្លងខ្ពស់មិនធ្លាប់ជួបប្រទេសដោយតួលេខឆ្លងរយៈពេល២៤ម៉ោងកន្លងមកនេះ មាន ច្រើនរហូតដល់៣៤៨នាក់។ នេះជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន៦២នាក់។

យោងតាមរដ្ឋបាលខេត្ត អ្នក ឆ្លងថ្មី ទាំងនោះ ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ២៦០នាក់ និងជាករណីឆ្លងនៅ ក្នុង សហគមន៍ចំនួន ៨៨នាក់ ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋមានអាសយដ្ឋាននៅក្នុងស្រុកម៉ាឡៃ, ក្រុង ប៉ោយប៉ែត, ក្រុងសិរីសោភ័ណ, ស្រុកអូរជ្រៅ,  ស្រុកមង្គលបុរី, ស្រុកស្វាយចេក,ស្រុក ព្រះនេត្រព្រះ, ស្រុក ភ្នំ ស្រុក, ស្រុកថ្មពួក និងការឆ្លងលើពលរដ្ឋមកពីខេត្តពោសាធិ៍, ខេត្តកំពង់ធំ, ខេត្តបាត់ដំបង, ខេត្តសៀមរាប, ខេត្ត តាកែវ,

ខេត្តស្វាយរៀង, ខេត្តក្រចេះ,ខេត្តកំពត,ខេត្តកំពង់ចាម, ខេត្តព្រៃវែង , ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះបានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះស្បើយឡើងវិញ ចំនួន ២៣៥នាក់ ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner