ខេត្តស្ទឹងត្រែង ឆ្លងថ្មី២១នាក់ (Video Inside)

ខេត្តស្ទឹងត្រែង ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២១នាក់ ថែមទៀត ដែលជាតួលេខថយចុះចំនួន ១៤នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃ នេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែង ១៤ នាក់, ស្រុកថាឡាបរិវ៉ាត់ ៤នាក់, ស្រុក សៀមបូក ម្នាក់, និង បានឆ្លងលើអ្នកដំណើមកខេត្តក្រចេះ ចំនួន ម្នាក់ ។ ខេត្តស្ទឹងត្រែង បច្ចុប្នន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៧៤ នាក់ មានអ្នកជាសះស្បើយចំនួន ៤៨៥នាក់ និងមានអ្នកស្លាប់ចំនួន ៦នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner