អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៨លាន៧០ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣៨ម៉ឺននាក់ និងជាសះស្បើយ១៨៧លាន៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៨លាន៧០ម៉ឺន៥ពាន់២០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣៨ម៉ឺន៣ពាន់៧៨៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៧លាន៩ម៉ឺន៣ពាន់៧១៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៧លាន៧៣ម៉ឺន៦ពាន់៩៨៦នាក់ ស្លាប់ចំនួន៦៣ម៉ឺន៨ពាន់៧៩៨នាក់ និងជាសះស្បើយចំនួន៣០លាន២២ម៉ឺន៧ពាន់៣០២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន២៤ម៉ឺន៩ពាន់៩០០នាក់ ស្លាប់៤៣ម៉ឺន២ពាន់១១២នាក់ និងជាសះស្បើយ៣១លាន៤៤ម៉ឺន១ពាន់២៦០នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៣៧ម៉ឺន៨ពាន់៩៨៦នាក់ ស្លាប់ចំនួន៥៦ម៉ឺន៩ពាន់៥៨១នាក់ និងជាសះស្បើយ១៩លាន២៥ម៉ឺន៥ពាន់៩២៧នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner