យុទ្ឋនាការចាក់វ៉ាក់សាំងការពារកូវីត-១៩ សំរាប់កុមារអាយុចាប់ពី ១២ ដល់ក្រោមអាយុ ១៨ឆ្នាំ ចាប់ផ្តេីមដំណេីរការហេីយ

អត្ថបទដោយ៖
ធី ដា

រតនគិរី ៖ ក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កុមារអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ នៅខេត្តរតនគិរី ត្រូវបានទទួលវ៉ាក់សាងការពារជំងឺកូវីដ-១៩ ។ យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅក្រុងបានលុង និងនៅតាមបណ្តាស្រុកទូទាំងខេត្តនៅជំហានបន្តបន្ទាប់ទៀត ។

តាមរយៈការផ្តល់វ៉ាក់សាំងដល់កុមារនេះ ក្នុងគោលដៅបើកដំណើរការឡើងវិញនូវវិស័យអប់រំដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិជាសកលកូវីដ-១៩ ។ សូមបញ្ជាក់ថា នៅទូទាំងខេត្ត មានកុមារអាយុពី ១២ ដល់ក្រោម ១៨ឆ្នាំ ប្រមាណជាង ៣ម៉ឺននាក់ ដែលត្រូវទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner