អភិបាលខេត្តកំពត ពង្រឹងគម្រោងផែនការ អភិវឌ្ឍន៍មូលដ្ឋាន

ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានជួបប្រជុំពិភាក្សាការងារជាមួយមន្ត្រីតំណាង គម្រោង “សម្ពន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម” ហៅកាត់ថា(CO-SAVED)ដោយបានពិភាក្សាលើការគាំទ្រ ក្នុងដំណើរការអនុវត្តគម្រោង ក្នុងឱកាសនៃពិធីចុះអនុស្សារណៈ(MOU) រវាងអង្គការដៃគូ(CO-SAVED)ជាមួយសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកំពតនាពេលខាងមុខ ដែលជួយដល់ប្រជាពលរដ្ឋ និងកុមារក្នុងសហគមន៍នៃតំបន់គោលដៅក្នុងខេត្តកំពត។

ឯកឧត្ដម ជាវ តាយ បានគាំទ្រនិងលើកទឹកចិត្ត ដល់អង្គការដៃគូរអភិវឌ្ឍន៍ ព្រមទាំង សមាគមក្រុមប្រឹក្សាក្រុង ស្រុកមឃុំ សង្កាត់នៃខេត្តកំពត ក្នុងគោលដៅរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ក៏ដូចជា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ដែលតែងបានដាក់ចេញនូវគោលនយោបាយ ការលើកកម្ពស់គុណភាព ជីវភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គម្រោង(CO-SAVED) គឺដឹកនាំដោយអង្គការអេដ អេ អាចស្យុង (AIDE ET ACTION) អន្តរជាតិបង្កើតឡើងដោយ ច្បាប់នៅកម្ពុជាក្រោមកិច្ចឧបត្ថម្ភដោយសហគមន៍អឺរ៉ុប។ គម្រោងនេះអនុវត្តរយៈពេល៤ឆ្នាំ (២០២១-២០២៤) ទៅលើសកម្មភាពធានាបានការអប់រំប្រកបដោយគុណភាព សម្រាប់ ប្រជាជនងាយរងគ្រោះ និងបាត់បង់ឱកាស ជាពិសេសកុមារ ដើម្បីអាចអោយពួកគេទទួលបាន ការអភិវឌ្ឍខ្លួនឯង និងចូលរួមចំណែកធ្វើអោយមានពិភពលោកមួយពោរពេញដោយសន្តិភាព និង ចេរភាព។

ដោយឡែកសម្រាប់ខេត្តកំពត គម្រោងនេះអនុវត្តលើស្រុកគោលដៅចំនួន ២ គឺ ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច ជួយទៅលើ ការអបរំ អនាម័យ ទឹកស្អាត និងការលើកកម្ពស់សមត្ថភាពក្រុមប្រឹក្សា ដើម្បីជំរុញការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពជឿទុកចិត្តប្រកបដោយគុណភាព៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner