ថៃ​ស្លាប់​មនុស្ស​ព្រោះ​កូ​វី​ដ ​៣​១​២​នាក់​ទៀត​ ​ឆ្លង​ថ្មី​ជាង​២​ម៉ឺន​នាក់ របាយការណ៍ព្រឹកថ្ងៃពុធនេះ​

ក្រសួងសុខាភិបាល​ថៃ​បាន​ចេញផ្សាយ​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៨​ ​សីហា​ ​២​០​២​១​ថា​ ​ប្រទេស​នេះ​មាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​២​០​៥​១​៥​នាក់​ទៀត​ ​និង​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ​ ​៣​១​២​នាក់​ទៀត​ ​ក្នុងរយៈពេល​ប្រមាណ​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​។​

​ក្នុងចំណោម​នេះ​ ​ក៏​នៅតែ​មាន​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​ ​ចំនួន​២​៤​៨​ករណី​ទៀត​ផង​ដែរ​។​

​ថៃ​មាន​មនុស្ស​ឆ្លង​កូ​វី​ដ​១​៩​ ​សរុប​កើន​ដល់​ ​៩​៦​៨​,​៩​៥​៧​នាក់​ហើយ​ ​ជាសះស្បើយ​ចំនួន​ ​៧​៥​៣​,​១​៩​១​នាក់​ ​ស្លាប់​មនុស្ស​កើន​ដល់​ចំនួន​ ​៨​២​៨​៥​នាក់​ហើយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner