ថៃ និងកម្ពុជា ស្នើ និងជ្រើសតែ ៥០០នាក់ក្នុង១ថ្ងៃៗ សម្រាប់ពលករខ្មែរនៅផ្សាររោងគ្លឿដែលនាំគ្នាវិលត្រឡប់មកប្រទេសកម្ពុជាវិញ

អត្ថបទដោយ៖
ធី ដា

បន្ទាយមានជ័យ ៖ ក្រុមការងារភាគីថៃ-កម្ពុជា បានស្នើ និងរៀបចំឱ្យពលករ កម្មករខ្មែរដែលប្រកបរបរ និងជាប់គាំងនៅម្តុំផ្សាររោងក្លឿ ឃុំប៉ារ៉ៃស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ អាចវិលត្រឡប់មកប្រទេសកម្ពកជា តាមច្រកព្រំដែនណូនម៉ាក់មុន ស្រុកគោកស៊ូង-អូរបីជាន់ស្រុកអូរជ្រៅ និងច្រកព្រំដែនតាប្រាយ៉ាស្រុកតាប្រាយ៉ា -បឹងត្រកួនស្រុកថ្មពួក ក្នុងចំនួន ៥០០នាក់ក្នុង១ថ្ងៃៗ ។

ការរៀបចំដូច្នេះមកពីលទ្ធភាពនៃមធ្យោបាយរៀបចំ ដឹកជញ្ជូន បែបបទ និងវិធានការសុខាភិបាលលើការយកសំណាក ការបញ្ជូនទៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាល(សម្រាប់អ្នកវិជ្ជមាន)និងបញ្ជូនទៅមណ្ឌលចតកតាឡីស័កសម្រាប់អ្នកអវិជ្ជមាន ។ នេះបើយោងក្រុមការងារនៃភាគីទាំង២ បានប្រាប់សារព័ត៌មានកាពីថ្ងៃទី១៧ខែសីហាឆ្នាំ២០២១ ។

សូមរំលឹកថា ប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យបើកព្រំដែន កម្ពុជា-ថៃ សម្រាប់ពលករខ្មែរនៅប្រទេសថៃអាចវិលមកមាតុប្រទេសឡើងវិញ ក្រោយប្រកាសបិទខ្ទប់រយៈពេល ១៤ថ្ងៃ ត្រឹមម៉ោង១១ និង ៥៩នាទីអាធ្រាត្រថ្ងៃទី១២ ខែសីហា ឬអាចថា ត្រឹមព្រឹកថ្ងៃិ១៣ ខែសីហា កន្លងមក ពលករខ្មែររាប់ពាន់នាក់ ដែលជាប់គាំងនៅតាមជំរំតង់តាមខ្សែបន្ទាត់ព្រំដែន និងតាមកន្លែងផ្សេងទៀតអាចវិលត្រឡប់ចូលប្រទេសកម្ពុជាបានវិញ ។ ក្នុងនោះ ក្រុមការងារអាជ្ញធរ កងកម្លាំង គ្រូពេទ្យបានយកសំណាក និងដឹកជញ្ជូនទៅមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក ជាបន្តបន្ទាប់ ។ សម្រាប់ច្រកព្រំដែននៅភូមិសាស្ត្រខេត្តស្រះកែវ បន្ទាយមានជ័យ មានពលករខ្មែរប្រមាណ ១.០០០នាក់បានវិលវិញក្នុង១ថ្ងៃៗ ។ ក្នុងនោះផងដែរក៏មានអាជីវករ កម្មករ និងពលករខ្មែរ នៅផ្សាររោងគ្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បាននាំគ្នាសម្រុកចុះឈ្មោះសុំវិលត្រឡប់មកប្រទេសផងដែរ ។

យ៉ាងណាក៏ដោយ ថៃ-កម្ពុជា បើកច្រកឲ្យពលករខ្មែរឆ្លងដែនចំនួន ៣ចំណុចគឺ ពលករដែលចូលពីស្រុកគោកឃ្យូង,ស្រុកតាព្រះយ៉ា ចូលតាមច្រកបឹងត្រកួន ដែលនាំយកទៅធ្វើចត្តាឡីស័កនៅសាលាមធ្យមសិក្សាថ្មពួក ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។ ដោយឡែកពលករដែលចូលពីស្រុកអារញ្ញប្រាថេត ត្រូវនាំទៅធ្វើចត្តាឡីស័កនៅ២មណ្ឌលននាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ពលករដែលចូលពីស្រុកខ្លងហាត ត្រូវនាំទៅធ្វើចត្តាឡីស័កនៅ២មណ្ឌលនាស្រុកសំពៅលូន ខេត្តបាត់ដំបង ៕ ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner