ប្រមុខ NATO ព្រមានថា ក្រុមតាលីបង់ត្រូវតែការពារអាហ្វហ្គានីស្ថានមិនឱ្យវិលត្រឡប់ទៅរកកន្លែងបង្កភេរវកម្មសាជាថ្មីទៀត

អន្តរជាតិ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បញ្ជាក់ថា ក្រុមតាលីបង់ត្រូវតែការពារអាហ្វហ្គានីស្ថានមិនឱ្យវិលត្រឡប់ទៅរកកន្លែងបង្កភេរវកម្មវិញ ដោយលោកបន្ថែមថា សមាជិកនៃសម្ព័ន្ធភាពនេះមានសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលអនាគត។

លោក Jens Stoltenberg បញ្ជាក់ទៀតថា សម្ព័ន្ធមិត្តមានការភ្ញាក់ផ្អើលចំពោះល្បឿន នៃជ័យជម្នះរបស់ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន ប៉ុន្តែបានស្តីបន្ទោស លើមេដឹកនាំអាហ្វហ្គានីស្ថានចំពោះសោកនាដកម្មនេះ។ លោកបន្ថែមថា នៅទីបំផុតភាពជាអ្នកដឹកនាំនយោបាយអាហ្វហ្គានីស្ថានបរាជ័យ ក្នុងការក្រោកឈរប្រឆាំងពួកតាលីបង់ និងការសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីដែលប្រជាជនអាហ្វហ្គានីស្ថានចង់បាន

ប្រមុខអង្គការ NATO រូបនេះបានសង្កត់ធ្ងន់ទៀតថា ការបរាជ័យរបស់ថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាននេះ បាននាំអោយមានសោកនាដកម្មដែលយើងកំពុងឃើញនៅថ្ងៃនេះ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner