​ទិន​ហ្វី ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​វ័យ​ក្មេងម្នាក់​?

តារា​សម្តែង​និង​ផលិតករ​ភាពយន្ត​ដ៏​ល្បី​ ​លោក stephen chow ដែល​នៅ​ខ្មែរ​ ​គេ​និយម​ហៅ​ ​ទិន​ហ្វី ​ត្រូវ​បាន​បណ្តាញ​សារ​ព័ត៌មាន​ចុះផ្សាយ​ថា​ ​លោក​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ ​នារី​វ័យ​១​៧​ឆ្នាំ​ម្នាក់​ ​ប៉ុន្តែ​ត្រូវ​បាន ​ទិន​ហ្វី​ បដិសេធ​។​

​នារី​រូប​នេះ​មានឈ្មោះ​ថា​ Uk​e​i​ C​h​e​un​g​ ​ធ្លាប់​បាន​ប្រឡង​ក្នុង​កម្មវិធី​បវរកញ្ញា​ហុងកុង​ ​ឆ្នាំ​២​០​២​១​។​ ​ការសង្ស័យ​បាន​កើតឡើង​ ​ខណៈ​ដែលគេ​ឃើញ​នាង​មាន​វត្តមាន​ជាមួយ​ ​ទិន​ហ្វី ​នៅ​លើ​នាវា​ក​ម្សាន្ត​មួយ​របស់​ទិន​ហ្វី ​កាលពី​ពេលថ្មីៗនេះ​។​ ​គួរ​កត់​សម្គាល់​ថា​ ​តារា​ពូកែ​ខាង​សម្តែង​បែប​ក​ម្លែ​ង​ ​វ័យ​៥​៩​ឆ្នាំ​រូប​នេះ​ ​កន្លងមក​ ​តែងតែ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ ​វ័យក្មេង​ៗ​ ​ដូចជា​ ​នាង​ ​A​lice​ ​Y​u ​Man​fun​g​ ​ដែល​បាន​បញ្ចប់​កាលពី​ឆ្នាំ​២​០​១​០​ ​ជាមួយ​តារា​សម្តែង​និង​តារា​ចម្រៀង​ K​are​n ​M​ok​ និង ​A​then​a​ C​h​u​ជាដើម​។​ ​ពេល​ឃើញ​ការ​ចុះផ្សាយ​របស់​ ​Headline​ ​Daily​ ​មានការ​លើកឡើង​មតិ​ផ្សេងគ្នា​ ​ខ្លះ​ថា​ ​ដូច​តា​និង​ចៅ​ ​ខ្លះ​ថា​ ​អាច​ជា​តួ​សម្តែង​រឿង​ថ្មី​របស់​ ​ផលិតករ​រូប​នេះ​។​

​យ៉ាងណាក៏ដោយ​ ​ជំនួយ​ការ​របស់​ទិន​ហ្វី​បាន​ចេញមុខ​បញ្ជាក់​ថា​ ​ទិន​ហ្វី​និង​នាង​គ្មាន​ទំ​នា​ក​ទំ​ង​ស្នេហា​ជាមួយគ្នា​ទេ​ ​តែ​ពេល​សួរ​ពី​រឿង​វត្តមាន​នៅ​លើ​នាវា​ ​ជំនួយ​ការ​ថា​ ​ថ្ងៃ​នោះ​ ​មាន​មនុស្ស​យ៉ាង​ច្រើន​នៅ​លើ​នាវា​ ​ហើយ​នាង​ក៏​ធ្លាប់​បាន​សុំ​ឲ្យ​ ​ទិន​ហ្វី ​ជិះ​ទូកក្តោង​លេង​ ​កាលពីប៉ុន្មានថ្ងៃមុន​ដែរ​ ​ប៉ុន្តែ​ទិន​ហ្វី​បដិសេធ​ ​ដោយសារតែ​មិនបាន​ស្គាល់គ្នា​ស្និ​ទ​ ​«​ខ្ញុំ​មិន​យល់​មិន​ដឹង​ថា​ ​គេ​ចុះផ្សាយ​យ៉ាងម៉េច​ ​ខណៈ​ដែលគេ​ឃើញ​ទាំងអស់គ្នា​ហើយ​ថា​ ​នៅ​លើ​នាវា​នោះ​ ​មាន​មនុស្ស​លេង​ច្រើន​គ្នា​ណាស់​»​៕​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner