ឯកឧត្តម ភុន សាពេជ្រ បានអញ្ជើញចុះសួរសុខទុក្ខយុវជន ដែលជាសមាជិកគណបក្សប្រជាជនកុំពង់មានទុក្ខជាទម្ងន់ ដោយសារកូនស្រីរបស់គាត់កំពុងមានជំងឺ

កំពត ៖ កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម និង លោក ជំទាវ បា ននាំយក អំណោយ របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ប្រគល់ជូនក្រុមគ្រូសារ សមាជិកយុវជនគណបក្ស ដែលកំពុងតែមានជំងឺ ស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។

ក្រុមកាងារយុវជនគណបក្ស បានរួមគ្នាជួយឧបត្ថម្ភថវិកាចំនួន ១៤៦០.០០០៛ ជួយសម្រួលដល់ការលំបាក មួយជំហានសិន ហើយចាំរាយការណ៍ជូនថ្នាក់លេី ដេីម្បីចុះជួយបន្តទៀត ។ លោក សួង សុថុន ប្រធាន យុវជនគណបក្សឃុំដំណាក់កន្ទួតខាងត្បូង សូមអរគុណដល់ ឯកឧត្តម ប្រធានយុវជនគណ បក្ស ដែលបានជួយឧបត្ថម្ភនូវថវិកា និងសម្ភារៈមួយចំនួន ដើម្បីព្យាបាលដល់កូនស្រីរបស់ខ្ញុំ នាពេលនេះ ៕ អត្ថបទ លោក អ៊ួង វ៉ឹង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner