សែន រ៉ាឌី បញ្ជាក់ថា ចង់ក្លាយជាកីឡាករមានឈ្មោះល្បី ត្រូវគោរពគោលការណ៍៣ចំនុចសំខាន់ៗ

អតីតកីឡាករគុនខ្មែរទម្ងន់ស្រាលជួមុខនៅកម្ពុជា សែន រ៉ាឌី ដែលមានឈ្មោះពិត ទិន ភាព មកពីខេត្ត កោះកុង បានចូលប្រឡូកក្នុងវិស័យគុនខ្មែរយ៉ាងជោគជាំ ជាមួយកេរ្តិ៍ល្បីល្បាញខ្លាំងកាលជាកីឡាករ ។
អ្នកប្រដាល់មានរហ័សនាម ម្ចេសខ្លាំង គឺជាកីឡាករពោពេញដោយបទពិសោធន៍ និងច្ចេកទេសលើសង្វៀន ធ្លាប់ជួបកីឡាករខ្មែរ និងបរទេសជាច្រើន តែងតែទទួលបានជ័យជំនះ ។


មុនលាឈប់ពីអាជីពប្រដាល់គុនខ្មែរ សែន រ៉ាឌី បានឈ្នះខ្សែក្រវ៉ាត់ជើងឯក នៅស្ថានីយ៍ទូរទស្សន៍ PNN ងាកមកធ្វើជីវកម្មផ្ទាល់ខ្លួន ដូចជា បើកហាងបុកល្ហុង និងហាងលក់គ្រឿងសមុទ្រជាដើម ។ តែទោះបីជាចូលនិវត្តពីប្រដាល់ក្តី ក៏សែន រ៉ាឌី មិនដែលឃ្លាតឆ្ងាយពីគុនខ្មែរនោះទេ គឺតែងបង្ហាញវត្តមានចែករំលែកបទពិសោធន៍ ដល់ប្អូនៗជំនាន់ក្រោយ នៅក្លិបប្រដាល់គុនខ្មែរនាយដ្ឋានអង្គរក្ស ដែលខ្លួនធ្លាប់ប្រឡូកក្នុងអាជីពប្រដាល់គុនខ្មែរជាច្រើនឆ្នាំ ។ សែន រ៉ាឌី បានបង្ហើបថា ដើម្បីអភិវឌ្ឍសមត្ថភាពគេឲ្យខ្លាំង និងមានឈ្មោះល្បីល្បាញនោះ គឺត្រូវហ្វឹកហាត់ដោយភាពអំណត់និងឧស្សាហ៍ព្យាយាម ។ រ៉ាឌី ពន្យល់ទៀតថា ដើម្បីឲ្យរាង្គកាយមាំមួន ត្រូវធ្វើតាមផែនការគ្រូបង្វឹកដាក់ឲ្យ ពិសេសត្រូវគោរពគោលការណ៍៣ចំនុចសំខាន់ៗ ទី១- ត្រូវបង្កើនការហ្វឹកហាត់ធ្វេរដង ទី២-ជៀសឆ្ងាយពីគ្រឿងស្រវឹង និងទី៣-កុំសេពគ្រឿងញៀន ព្រោះវាធ្វើឲ្យធ្លាក់ចុះកម្លាំង ។


សូមបញ្ជាក់ថា សែន រ៉ាឌី ហៅម្ទេសខ្មាំង បានចូលនិវត្តពីអាជីពប្រដាល់គុនខ្មែរ ក្នុងអំឡុងឆ្នាំ២០១៧ ក្រោយឈ្នះជើងឯកខ្សែក្រវ៉ាត់ចុងក្រោយ នៅស្ថានីយ៍ទូរទស្សន៍ PNN ។ សែន រ៉ាឌី ក៏ជាកីឡាករជម្រើសជាតិកីឡាវ៉ូវីណាម ដោយដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធការប្រកួតជើងឯកកីឡាវ៉ូវីណាមជើងឯកពិភពលោក នៅប្រទេសប៊ុលការី ប្រទេសឥណ្ឌា និងស៊ីហ្គេម ជាច្រើនគ្រឿងជូនកម្ពុជា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner