វីរុសកូរ៉ូណាធ្វើឲ្យឧស្សាហកម្មធំៗនៅវៀតណាម ខ្វះខាតវត្ថុធាតុដើមនាំពីចិន

ឧស្សាហកម្មសំខាន់ៗរបស់វៀតណាម ដូចជា វាយនភ័ណ្ឌ ជ័រកៅស៊ូ និង ផ្លាស្ទីកជាដើមត្រូវតែចាត់វិធានការប្រុងប្រៀបទប់ទល់នឹងកង្វះខាតវត្ថុធាតុដើម ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណាពីប្រទេសចិន នេះគឺជាព្រមានរបស់ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងបណ្តាមេដឹកនាំឧស្សាហកម្ម ចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី១២ កុម្ភៈ ២០២០នេះ។

បណ្តាក្រុមហ៊ុនប្រហែលជានៅមានដង្ហើមដក ខណៈនៅសល់ស្តុក នៅមុនបុណ្យចូលឆ្នាំថ្មីកន្លងទៅ ប៉ុន្តែអ្វីៗកាន់តែជួបហានិភ័យឆាប់ៗ ក្នុងនោះ វត្ថុធាតុដើមប្រមាណ៨០ភាគរយ ប្រើប្រាស់ក្នុងឧស្សាហកម្មផ្លាស្ទីកនិងជ័រកៅស៊ូត្រូវបាននាំចូលពីប្រទេសចិន នេះបើតាមប្រធានសមាគមផ្លាស្ទីក និងជ័រកៅស៊ូក្រុងហូជីមិញ លោក Nguyễn Quốc Anh ។

ប្រភពបន្តថា ប្រសិនបើឧស្សាហកម្មចិនមិនអាចបន្តប្រតិបត្តិការនៅត្រឹមចុងខែកុម្ភៈនេះទេ បណ្តាលក្រុមហ៊ុមទាំងនោះត្រូវតែចាប់ផ្តើមស្វែងរកប្រភពវត្ថុធាតុដើមពីប្រទេសផ្សេង ដូចជា កូរ៉េខាងត្បូង និងអឺរ៉ុប ប៉ុន្តែការដឹកជញ្ជូននឹងយូរ ហើយតម្លៃខ្ពស់ជាងមុន ទំនងជាធ្វើប៉ះពាល់ដល់តម្លៃផលិតផល។
លោកថា បញ្ហាកូរ៉ូណានេះបានចាប់ផ្តើមប៉ះពាល់ដល់ក្រុមហ៊ុនវៀតណាមួយចំនួនហើយ ដូចជា ក្រុមហ៊ុនផលិតរថយន្ត Hyundai និង Kia ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner