នៅត្រីមាសទី២ ប្រទេសចិន បានសម្រេចកំណើនសេដ្ឋកិច្ចជាវិជ្ជមានគឺចំនួន៣.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩

ចិន៖ បើតាមទិន្នន័យចុងក្រោយដែលប្រកាសដោយអាជ្ញាធរជាតិស្ថិតិចិន តាមការគិតគូរជាជំហានដំបូងនៅឆមាសទី១ឆ្នាំនេះ ប្រទេសចិនបានសម្រេចនូវទំហំផលិតផលសរុបក្នុងប្រទេសចំនួន៤៥លាន៦៦ម៉ឺន១ពាន់៤រយលានយ័ន នេះបើតាមសារព័ត៌មាន CGTN ។

លោក យ៉ាន ឈឹងភឺង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចជាតិចម្រុះ នៃគណៈកម្មាធិការអភិវឌ្ឍន៍ និង កែទម្រង់ជាតិចិន បានបញ្ជាក់ថា ក្នុងត្រីមាសទី២ សេដ្ឋកិច្ចចិនចាប់ផ្តើមងើបឡើងវិញ ហើយមានតម្រូវការកាន់តែច្រើនលើវិស័យឧស្សាហកម្មផលតិកម្ម និង មានកត្តាវិជ្ជមានកាន់តែច្រើនសម្រាប់ជំរុញឱ្យសហគ្រាសដំណើរការអាជីវកម្មឱ្យមានភាពរលូន ។ សេដ្ឋកិច្ចជាតិចិនត្រូវបានស្តារឡើងវិញ និង បង្ហាញនូវនិន្នការកើនឡើង ដែលស្របទៅ នឹងការប៉ាន់ស្មានទុកជាមុន ។

នៅត្រីមាសទី២ ប្រទេសចិន បានសម្រេចកំណើនសេដ្ឋកិច្ចជាវិជ្ជមានគឺចំនួន៣.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។ ចំណែកនៅត្រីមាសទី១ សេដ្ឋកិច្ចចិនបានធ្លាក់ចុះ៦.៨% តែនៅត្រីមាសទី២ បែរជាបង្ហាញនូវនិន្នាការកំណើនឡើងវិញ ។ នៅត្រីមាសទី២ ប្រទេសចិន ក៏បានបន្តជំរុញការធ្វើកំណែទម្រង់ និងពង្រីកការបើកចំហឱ្យកាន់តែស៊ីជម្រៅ ដើម្បីផ្តល់កាលានុវត្តភាពថ្មីដល់ក្រុមហ៊ុនបរទេស ក្នុងការធ្វើអាជីវកម្មនៅប្រទេសចិនផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner