កូរ៉េខាងជើងរាយការណ៍ពីកំណើនសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេល០៣ឆ្នាំ បើទោះជាទទួលរងសម្ពាធទណ្ឌកម្មពីសហគមន៍អន្តរជាតិ

កូរ៉េខាងជើង៖ ធនាគារកណ្តាលកូរ៉េខាងត្បូង BOK បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងជើងបានកើនឡើង០.៤%កាលពីឆ្នាំ២០១៩ ក្រោយធ្លាក់ចុះ៤.១%កាលពីឆ្នាំ២០១៨ នេះបើតាមសារព័ត៌មានយ៉ុនហាប់ ។

ធនាគារកណ្តាលកូរ៉េខាងត្បូងបានឱ្យដឹងទៀតថា វិស័យសំណង់ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការកើនឡើងបន្តិចបន្តួច ចំណែកឯវិស័យរ៉ែ និងផលិតកម្មវិញ មានការធ្លាក់ចុះយ៉ាងខ្លាំង ។ បើតាមការសនិ្នដ្ឋានរបស់អង្គការសហប្រជាជាតិ UN កូរ៉េខាងជើង ស្ថិតនៅក្នុងចំណោមប្រទេសក្រីក្រខ្លាំងបំផុត ហើយប្រជាជនប្រមាណ៤០% នៃប្រជាជនសរុបទាំងជាង២៥លាននាក់ត្រូវការជំនួយស្បៀងអាហារជាបន្ទាន់ ។

នៅក្រោមទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC កូរ៉េខាងជើងត្រូវបានហាមឃាត់មិនឲ្យនាំចេញរ៉ែធ្យូងថ្ម ដែក និងវាយនភ័ណ្ឌចាប់តាំងពីឆ្នាំ២០១៧មក ដែលបានធ្វើឲ្យវិស័យនេះបាត់បង់ចំណូលយ៉ាងច្រើន ។ យ៉ាងណាមិញ ការនាំចេញសរុប កើនឡើងវិញ១៤.៤% ស្មើនឹងទំហំទឹកប្រាក់សរុប២៨០លានដុល្លារកាលពីឆ្នាំ២០១៩ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner