ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាំមកនូវអំណោយសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
កាលពីព្រឺកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តជន្លាត់ដៃ ក្នុងគោលបំណងដើម្បីពង្រីកចលនាស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយ អ្វីទាំងអស់ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឧកញ៉ា អែល សារ៉ុម ស្ថាបនិកក្រុមហ៊ុន KEP GROUP និង លោក ប៊ុន វុត្ថា អគ្គនាយកក្រុមហ៊ុន S-Auto បាននាំនូវ គ្រឿងភេសជ្ជៈ ម៉ាស ថវិកាមួយចំនួន ជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឺទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារ ក្នុង ភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
យោងតាមការគូសបញ្ជាក់របស់ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានអោយដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និង ឧកញ៉ា អែល សារ៉ុម និងលោកអគ្គនាយក ប៊ុន វុត្ថា សូមសូមចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់អំណោយដ៍ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង៧៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ឆ្ពោះទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច លើសពីនេះទៅទៀត ឧកញ៉ា អែល សារ៉ុម និងលោកអគ្គនាយក ប៊ុន វុត្ថា បានជំរាបជូនប្រជាពលរដ្ឋនៅតាមមួលដ្ឋានថា ផ្លូវបេតុងនេះនឹងស្ថាបនារួចរាល់នាពេលខាងមុខនេះ ថែមទាំងភ្លើងនៅតាមអមសងខាងផ្លូវដោយបំពាក់ប្រព័ន្ធស៊ុលឡា ដើម្បីជួយសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាចអោយលោកតា លោកយាយ ព្រះសង្ឈងាយស្រួលក្នុងការធ្វើដំណើរផង រួមទាំងធ្វើអោយដីនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋតំបន់នេះមានតម្លៃ ពិសេសដីនិងលំនៅដ្ឋានប្រជាពលរដ្ឋដែលនៅអមសង្ខាងផ្លូវ និងថែមទាំងទាក់ទាញដៃគូវិនិយោគអោយមានការចាប់ អារម្មណ៍ផងដែរ។
ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានបង្កើតសន្ថិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះបងប្អូន ប្រជាពលរដ្ឋអោយរួចផុតពី សេចក្តីស្លាប់ក្នុង របបដ៍ឃោរឃៅ ខ្មៅងងឹត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិយើងបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើន សេដ្ឋកិច្ច ជាមធ្យម ៧ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជា ប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ ។
ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ “អរគុណសន្តិភាព” ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប។មានសន្តិភាពទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។អំណោយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឺទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារ ក្នុងគ្រួសានីមួយៗទទួលបានថវិកា១ម៊ឺនរៀល ថ្នាំពេទ្យ៣កញ្ចប់ ឧបត្ថម្ភការសាងសង់រោងទូកងរ១០០០ដុល្លា ឧបត្ថម្ភអ្នកឈឺ អ្នកស្លាប់៨៦៥០០០រៀល ឧបត្ថម្ភអ្នកឈឺ០២នាក់ ២០ម៊ឺនរៀល ឧបត្ថម្ភកងវិស្វកម្ម១លានរៀល សម្រាប់ទិញគោ ឧបត្ថម្ភវត្តទងត្រឡាច ជាស៉ីម៉ង់ក្នុងការចាក់សាប ២លាន៦២ម៊ឺនរៀល សរុបថវិកាប្រមាណ១២លានរៀល។