ឯកឧត្តម ងិន ឃន អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់ជនសកម្ម ទាំង ៦២ភូមិ និង ប្រធាន-អនុប្រធានជនសកម្មសង្កាត់ទាំង១០ នៃគណបក្សប្រជាជនកម្ពុជា ក្រុង-ខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីជម្រុញនិងបង្កើនសមត្ថភាពក្នុងការដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់នៅតាមមូលដ្ឋានភូមិ-សង្កាត់ទាំង១០ក្នុងក្រុង-ខេត្តបាត់ដំបង ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារ នៃ គណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសនិងប្រគល់នូវសេចក្តីសម្រេច របស់ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ដើម្បីទទួលស្គាល់ “ជនសកម្ម” នៃគណបក្សនៅតាមបណ្តាភូមិទាំង៦២ និង ប្រធាន-អនុប្រធាន “ជនសកម្ម”នៃសង្កាត់ទាំង១០នៅក្នុងក្រុងបាត់ដំបង ដើម្បីធ្វើជាកម្លាំងស្នូលដ៏សកម្មក្នុងការចូលរួមអនុវត្តការគោលនយោបាយរបស់គណបក្សនៅមូលដ្ឋានភូមិ-សង្កាត់ទាំងអស់នៅក្នុងក្រុងបាត់ដំបង ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាសកល ឆ្នាំ២០២៣ខាងមុខ។

ថ្លែងនៅមុនពេលប្រគល់នូវសេចក្តីសម្រេចប្រកាសទទួលស្គាល់”ជនសកម្ម”ទាំង៦២រូបដែលជាជនសកម្មរបស់បក្សមូលដ្ឋានភូមិទាំង៦២ភូមិនិង ជនសកម្មសង្កាត់ចំនួន២០រូប ដែលមានតួនាទីជា “ជនសកម្ម” សង្កាត់ទាំង១០ក្នុងនោះ៖ជាប្រធាន១រូបនិងអនុប្រធាន១រូប។ឯកឧត្តម ងិន ឃន ប្រធានគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានលើកឡើងថា៖ “ជនសកម្ម”ដែលប្រកាសនេះគឺជាការដាក់ចេញផែនការសកម្មភាពក្នុងការអនុវត្តនូវគោលនយោបាយរបស់គណបក្សនិងជាយុទ្ធសាស្ត្ររបស់ក្រុមការងារមៃគណបក្សចុះពង្រឹងមូលដ្ឋានក្រុងបាត់ដំបង និងជាគំនិតផ្តួចផ្តើមឡើងដោយរូបឯកឧត្តមផ្ទាល់ ក្នុងការជម្រុញដល់ជនសកម្មទាំងនេះឲ្យជួយបំពេញនូវភាពខ្វះចន្លោះ, ភាពអសកម្មមួយចំនួនក្នុងមូលដ្ឋាននិមួយៗនិងជួយដល់កិច្ចការងារបក្សមួយចំនួនក្នុងមូលដ្ឋាន។ កន្លងមក អាជ្ញាធរមូលដ្ឋានមានភារកិច្ចបំរើប្រជាពលរដ្ឋខ្លួនមមាញឹកនិងមិនបានពេញលេញ។ តែពួកគេទាំងនេះ គឺជាកម្លាំងជម្រុញនិងជាផ្នែកមួយក្នុងការបំពេញកិច្ចការគណបក្សក្នុងមូលដ្ឋានដ៏សកម្ម ដើម្បីជួយដល់មេភូមិ និងចៅសង្កាត់ដែលពួកគេរស់នៅទីនោះផ្ទាល់តែម្តងទៀតផង។

ឯកឧត្តម សៀង ស៊ុតថង ប្រធានក្រុមការងារ”ជនសកម្ម” នៃ គណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានថ្លែងថា៖ ជនសកម្ម គឺមានតួនាទីសំខាន់ដែលក្រុមការងារប្រគល់ភារកិច្ចនិងតួនាទីឲ្យបំពេញការងារមួយនៅក្នុងមូលដ្ឋាន។ជនសកម្មនេះ គឺជាកម្លាំងបំពេញបន្ថែម ដើម្បីជួយគណបក្សសកម្មក្នុងមូលដ្ឋានផ្ទាល់។ “ជនសកម្ម” នេះក៏ជាបណ្តាញផ្ទាល់របស់ក្រុមការងារ ក្នុងករណីមានកិច្ចការបន្ទាន់ និង ចាំបាច់នៅក្នុងមូលដ្ឋាន ដែលតម្រូវឲ្យជួយអន្តរាគមន៍ គឺ៖ជនសកម្ម ត្រូវរាយការណ៍ផ្ទាល់មកក្រុមការងារ។ គឺជាកន្លែងហ្វឹកហ្វឺនលុតដំសម្រាប់អ្នកបន្តវេនរបស់គណបក្សនៅមូលដ្ឋាន។

ឯកឧត្តមប្រធាន “ជនសកម្ម” នៃ ក្រុមការងារគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង ក៏បានផ្តាំផ្ញើនូវមតិគន្លឹះដាស់សតិអារម្មណ៍ ដល់ “ជនសកម្ម” នៅក្នុងគណបក្សមូលដ្ឋានភូមិនិងសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបង ត្រូវតែខិតខំរៀនសូត្រ លុតដំដើម្បីអនាគតថ្ងៃខាងមុខ ក្លាយខ្លួនសម្រាប់ជាអ្នកបន្តវេនរបស់គណបក្ស។ឯកឧត្តម សៀង ស៊ុតថង
បានសង្កត់ធ្ងន់ទៀតថាដើម្បីបំពេញតួនាទីជា “ជនសកម្ម” ដូចនេះ “ជនសកម្ម” ត្រូវតែមានលក្ខណៈសម្បត្តិ ស្មោះត្រង់ដាច់ខាត ជាមួយគណបក្ស។ចេះជួយ ចេះកែលម្អនិងជួយកសាងគ្នាទៅវិញទៅមក។ ត្រូវតែសកម្មឈានមុខ និងឈានមុខគេក្នុងភាពសកម្ម នៅក្នុងភូមិ-សង្កាត់ របស់ខ្លួន។ ត្រូវរួមសាមគ្គីក្នុងកិច្ចការងារចំពោះមុខរបស់បក្សនិងចេះជួយគ្នាក្នុងគ្រាលំបាកនិងជួបឧបសគ្គ រួមគ្នាដោះបញ្ហាចំពោះមុខ។គ្រប់សកម្មភាព របស់ ជនសកម្មត្រូវធ្វើឲ្យសម្រេចបាននូវភាពជោគជ័យ និង ដើម្បីប្រជាប្រីយ៍ភាពជូនគណបក្ស។ ត្រូវក្តាប់ពីសកម្មភាពរបស់គណបក្សដ៏ទៃ និងចេះវាយបកឆ្លើយតបពីគ្រប់សកម្មភាពរបស់បក្សដទៃ ដែលវាបានបង្ខូច និងបន្តុះបង្អាប់ញុះញង់ ធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរនិងកិត្តិនាមរបស់គណបក្សប្រជាជនយើងឲ្យបានទាន់ពេលវេលា។

ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារគណបក្សនៃគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង ក៏បានធ្វើការផ្តាំផ្ញើនិងដាស់តឿនដោយក្រើនរំលឹកដល់មេភូមិ និងចៅសង្កាត់ទាំងអស់ក្នុងក្រុងបាត់ដំបងដែលកំពុងបំពេញតួនាទីជាអាជ្ញាធរ និងបក្សមូលដ្ឋានផ្ទាល់ត្រូវមានកិច្ចសហការល្អ ជាមួយនិងជនសកម្ម ក្នងមូលដ្ឋានរបស់ខ្លួន  ដើម្បីបំពេញឲ្យគ្នាទៅវិញទៅមកក្នុងការបំរើនូវគោលនយោបាយនិងផែនការសកម្មភាពរបស់គណបក្សទាំងថ្នាក់កណ្តាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគណបក្សគ្រប់ថ្នាក់ក្នុងខេត្ត។ជាពិសេសជនសកម្មក៏ត្រូវបំពេញតួនាទីជា”ជនសកម្ម”ក្នុងការធ្វើឲ្យសម្រេចបាននូវភាពជោគជ័យ នូវផែនការសកម្មភាពរបស់ គណបក្សនៅគ្រប់ថ្នាក់ ដែលបានដាក់ចេញនិងពីផែនការសកម្មភាព ដែលបានកំណត់ដោយប្រធានក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានក្រុង និងពីប្រធានក្រុមការងារ នៃ”ជនសកម្ម”ចុះជួយក្រុងបាត់ដំបង ដែលក្នុងនោះ ឯកឧត្តម សៀង ស៊ុតថង ជាប្រធាន “ជនសកម្ម” ផ្ទាល់ និងជា អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋាន ក្រុងបាត់ដំបង។

ក្នុងឱកាសនោះដែរ ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារគណបក្ស នៃ គណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបងក៏បានឧបត្ថម្ភនូវថវិកាដល់សមាជិកសមាជិកា ដែលបានចូលរួមប្រជុំ ក្នុងម្នាក់ៗ ថវិកា ២០.០០០ម៉ឹនរៀលផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner