អង្គការសុខភាពពិភពលោក (WHO) ដាក់ឈ្មោះវីរុសកូរ៉ូណាថ្មីជាផ្លូវការថា «Covid-19»

ស្វីស៖  ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃទី១២ ខែកុម្ភៈនេះ បានប្រកាសអំពីការដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាប្រភេទថ្មី ដែលកន្លងមក មានឈ្មោះសម្គាល់បណ្តោះអាសន្នថា (2019-nCoV) ។

ប្រធានអង្គការសុខភាពពិភពលោករូបនេះ បានគូសបញ្ជាក់ថា ក្នុងនោះ ពាក្យថា Co និង Vi គឺតំណាងឲ្យពាក្យ «កូរ៉ូណាវីរុស (Coronavirus) ឬ វីរុសកូរ៉ូណា» រីឯ D តំណាងឲ្យពាក្យថា «ជំងឺ (Disease)» ហើយលេខ 19 តំណាងឲ្យឆ្នាំ២០១៩ ជាពេលដែលវីរុសកូរ៉ូណាថ្មីនេះ ត្រូវបានរកឃើញជាលើកដំបូង ។

បើតាមប្រមុខអង្គការសុខភាពពិភពលោករូបនេះ ឈ្មោះផ្លូវការ គឺ «ខូវីដ-១៩» «Covid-19» នេះ គឺមិនមានភ្ជាប់ទៅនឹងទីតាំងភូមិសាស្រ្ត សត្វ ក្រុមបុគ្គល ឬជាតិសាសន៍ណាមួយឡើយ ដែលវាជាកត្តាប្រសើរបំផុត ហើយងាយស្រួលហៅថែមទៀតផង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner