ការពឹងផ្អែកទាំងស្រុងលើ ការការពារពីសំណាក់ប្រទេសដទៃមិនមែនជាជម្រើសមួយសម្រាប់យើងទេ

អត្ថបទដោយ៖
AMS OneMinute

ស្របពេលដែលអាមេរិកដកកងទ័ពចេញពីអាហ្វហ្គានីស្ថានលោកស្រី Tsai Ing-wen បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកខ្លួនថា៖ “ជម្រើសតែមួយគត់របស់តៃវ៉ាន់គឺ ធ្វើខ្លួនឯងឱ្យមានភាពខ្លាំងជាងមុន មានសាមគ្គីភាពរឹងមាំជាងមុន និងត្រូវមានឧត្តមគតិក្នុងការការពារខ្លួនឯង ក៏ដូចជាការធ្វើឱ្យវត្តមានរបស់តៃវ៉ាន់មានន័យសម្រាប់សហគមន៍អន្តរជាតិ”

លោកស្រីសង្កត់ធ្ងន់ថា៖ “ការពឹងផ្អែកទាំងស្រុងលើ ការការពារពីសំណាក់ប្រទេសដទៃមិនមែនជាជម្រើសមួយសម្រាប់យើងទេ”។

តៃវ៉ាន់ជាដែនដីមួយប្រៀបបីដូចជារដ្ឋ ឯករាជ្យមួយ តែនៅលើឆាក់អន្តរជាតិរដ្ឋាភិបាលចិនដីគោកចាត់ទុកដែនដីនេះជាខេត្តមួយរបស់ខ្លួន។

ប្រភព៖ CNA

ads banner