អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ឈ្នះពានរង្វាន់សហគ្រិនភាពក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិនៅឆ្នាំ ២០២១
ភ្នំពេញ ៖ ព្រីនស៍ ហូលឌីង គ្រុប (“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានប្រកាសថា អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi – 陈志公爵) ជាប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ត្រូវបានគេទទួលស្គាល់ថាជាសហគ្រិនឆ្នើមក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិប្រចាំឆ្នាំ២០២១។
អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) គឺជាសហគ្រិនតែម្នាក់គត់ដែលមានកិត្តិយសនៅក្នុងប្រភេទពានរង្វាន់មួយ ដែលត្រូវបានរៀបចំឡើងក្នុងការអបអរសាទរចំពោះថ្នាក់ដឹកនាំដែលគ្រប់គ្រងអាជីវកម្មក្នុងពហុវិស័យ។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំទាំងបីនៅតំបន់អាស៊ី ដែលត្រូវបានគេទទួលស្គាល់ចំពោះភាពជាសហគ្រិនក្នុងវិស័យផ្សេងៗប្រកបដោយសក្តានុភាព ក្នុងអំឡុងពេលដែលមានការប្រឈមខ្លាំងបំផុតនៅរយៈពេលប៉ុន្មានឆ្នាំមកនេះក្នុងភាពជាអ្នកដឹកនាំនៃសាជីវកម្ម។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ស្ថិតក្នុងចំណោមរលកនៃអ្នកដឹកនាំជំនាន់ថ្មី នៃពហុក្រុមហ៊ុនដែលកំពុងត្រូវបានពិចារណាអំពីវិធីសាស្រ្តសម្រាប់អាជីវកម្មថ្មីៗ ដែលបង្កើតឱ្យមានភាពខុសប្លែកគ្នាចំពោះគោលដៅសង្គម។
លើសពីនេះទៅទៀត សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏បានឈ្នះពានរង្វាន់សំរិទ្ធនៅក្នុងប្រភេទនៃការឆ្លើយតបរបស់សាជីវកម្មដែលមានតម្លៃបំផុតទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ នៅរយៈពេលបី (៣)ខែ បន្ទាប់ពីបានធានាមុននូវការទទួលបានជ័យលាភីក្នុងការឆ្លើយតបល្អបំផុតរបស់សាជីវកម្មទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ នៅក្នុងកម្មវិធីពានរង្វាន់ Asia-Pacific Stevie Awards ប្រចាំឆ្នាំលើកទី៨ នាខែឧសភា។
ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ទទួលបានការចូលរួមជាង ៣,៨០០ ដែលមកពីអង្គការនានានៅក្នុងប្រទេសចំនួន៦៣ ។ ពានរង្វាន់ Gold Stevie Award របស់អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ចំពោះភាពជាសហគ្រិនក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ និងពានរង្វាន់ Bronze Stevie Award របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅក្នុងប្រភេទនៃការឆ្លើយតបរបស់សាជីវកម្មដែលមានតម្លៃបំផុត ត្រូវបានបញ្ចប់រួចរាល់បន្ទាប់ពីមានការបោះឆ្នោតអស់រយៈពេលពីរ (២)ខែ ដោយមានកិច្ចពិភាក្សាពីក្រុមអ្នកជំនាញ និងអ្នកធ្វើសេចក្តីសម្រេចសំខាន់ៗចំនួន ២៦០រូប មកពីទូទាំងពិភពលោក។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមហ៊ុនផ្សេងៗដែលជាសមាជិករបស់សម្ព័ន្ធត្រូវបានអ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) អំពាវនាវឱ្យបង្កើតឱ្យមាននូវភាពខុសប្លែកគ្នានៅក្នុងការរស់នៅរបស់បុគ្គលិក សហគមន៍នានាដែលបានទទួលរងផលប៉ះពាល់ ក៏ដូចជាបុគ្គលិកជួរមុខ។ ក្នុងខែមីនា អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) បានបរិច្ចាគថវិការចំនួន ៣លានដុល្លាសហរដ្ឋរអាមេរិក ជូនដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលបានធ្វើឡើងបន្ទាប់ពីការបរិច្ចាគថវិកាលើកដំបូងចំនួន ៣លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ចំនួន១លានដូស កាលពីខែធ្នូកន្លងទៅនេះ។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ក៏បានសំណូមពរឱ្យសម្ព័ន្ធរៀបចំឱ្យបានរហ័សនូវការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជាច្រើនលើកជូនដល់បុគ្គលិកប្រមាណជាង ៣,៥០០នាក់ផងដែរ។
ថ្មីៗនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) បានចុះហត្ថលេខាទៅលើភាពជាដៃគូក្នុងរយៈពេលវែងជាមួយអង្គការ Caring For Cambodia ដែលជាអង្គការសប្បុរសធម៌ឈានមុខគេខាងវិស័យអប់រំផ្តោតលើសិស្សក្រីក្រ ហើយសម្ព័ន្ធនឹងឧបត្ថម្ភដល់ការរៀបចំអាជីពការងារ ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីជួយតម្រែតម្រង់ទិសដៅដល់សិស្សានុសិស្សប្រមាណ ៣,០០០នាក់ ដែលមិនទាន់ទទួលបានការអប់រំច្បាស់លាស់ និងសំដៅជួយដល់ការស្វែងរកការងារធ្វើនៅក្រោយវិបត្តិនៃជម្ងឺវីដ-១៩ តាមរយៈការលើកកម្ពស់ឱ្យពួកគេទទួលបាននូវចំណេះដឹង និងជំនាញសំខាន់ៗជាច្រើន។
អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ក៏បានអនុវត្តនូវទិសដៅឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការដាក់ឱ្យដំណើរការជាផ្លូវការនូវទីក្រុងរាម ដែលជាគម្រោងអភិវឌ្ឍន៍លើឆ្នេរសមុទ្រដែលមានទំហំដី ៨៣៤ហិកតា ហើយត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍អចលនទ្រព្យប្រកបដោយចីរភាព។ Canopy Sands Development ជាក្រុមហ៊ុនដែលជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុននេះ បានចាប់ផ្តើមធ្វើការលើគម្រោងដែលមានគោលបំណងកំណត់អាទិភាពនៅក្នុងប្រទេសដោយប្រកាន់ខ្ជាប់ស្តង់ដារអន្តរជាតិ។
ក្រុមហ៊ុន Canopy Sands Development នឹងចេញផ្សាយនូវការដាក់សម្ភោធរបាយការណ៍អំពីបរិស្ថាន សង្គម និងអភិបាលកិច្ចរបស់ខ្លួនក្នុងពេលឆាប់ៗនេះផងដែរ។ នៅក្នុងយុគសម័យមួយដែលពហុក្រុមហ៊ុននានាកំពុងបំពេញនូវទំនួលខុសត្រូវសង្គមរបស់ខ្លួន អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) និងក្រុមការងារនៃថ្នាក់ដឹកនាំរបស់គាត់នៅក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានខិតខំធ្វើការមិនខ្លាចនឿយហត់ដើម្បីជាកម្លាំងជម្រុញឱ្យប្រទេសកម្ពុជាមានស្ថានភាពល្អប្រសើរ និងជាផ្នែកមួយនៃការគាំទ្រប្រទេសដើម្បីយកឈ្នះពីជម្ងឺរាតត្បាតដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា ៖ ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំប្រចាំ ២០២១ ទទួលការចូលរួមបានជាង ៣,៨០០ កន្លែងពីអង្គការនានាមកពីប្រទេសចំនួន ៦៣ – ក្នុងនាមជាថ្នាក់ដឹកនាំពហុក្រុមហ៊ុន ដែលមានភារកិច្ចដោះស្រាយបញ្ហាផ្សេងៗនៅក្នុងសង្គម ៕ ដោយ / គ្រី សម្បត្តិ