អាជ្ញាធរមីននឹងរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លើវិស័យមីន

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) មាន កិត្តិយសសូមជម្រាបជូនសាធារណៈជន សារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា ឯកឧត្តមទេសរដ្ឋមន្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នឹងដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូ អភិវឌ្ឍន៍លើវិស័យមីន តាមប្រព័ន្ធវីដេអូ Zoom នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវ នឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយនូវលទ្ធផលដែលសម្រេចបានតាម រយៈការអនុវត្តផែនការសកម្មភាពវិស័យមីន៣ឆ្នាំ ២០១៨-២០២០ ផែនការសកម្មភាពវិស័យមីន៣ឆ្នាំបន្ត ២០២១-២០២៣ បញ្ហាប្រឈម ដំណោះស្រាយ និងកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅសម្រេចឲ្យបានតាម ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីទីភ្នាក់ងារ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍន៍ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ ។សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner