កម្ពុជាចូលរួមសន្និសីទកៀរគររកជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា (Video Inside)
សន្និសីទដើម្បីកៀរគររកជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា បានប្រព្រឹត្តទៅដោយអ្នក ចូលរួមបានសម្តែងនូវការគាំទ្រជាខ្លាំង។ សន្និសីទកៀរគររកជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាកាលពីថ្ងៃទី១៨ សីហានោះ ពីភាគីកម្ពុជាបានចូលរួមដោយរដ្ឋមន្ត្រីក្រសួងការបរទេសលោកប្រាក់សុខុន។
ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងភាពទ័លច្រកនយោបាយ និងកំពុងស្ថិតក្នុងការជួយរកដំណោះស្រាយនយាបាយសាឡើង វិញ ដោយប្រទេសអាស៊ានទាំងអស់ និងប្រទេសនេះ ក៏កំពុងរងនឹងការឆ្លងរាលដាលកូវីដ១៩យ៉ាងខ្លាំងផងដែរ។