អតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន បន្តបដិសេធអំពើពាក់ព័ន្ទសម្លាប់រង្គាល (Video Inside)
អតីតមេដឹកនាំនៃរបបខ្មែរក្រហមលោកខៀវសំផនបានបដិសេធការចោទប្រកាន់របស់តុលាការកាត់ក្តីខ្មែរក្រហម លើករណីទទួលខុសត្រូវការសម្លាប់រង្គាលក្នុងអតីតរបបកម្ពុជាប្រជាធិបតេយ្យ។ លោកខៀវសំផនអាយុ៩០ឆ្នាំ គឺ ជាអតីតមេដឹកនាំតែម្នាក់គត់កំពុងមានជីវិតសេសសល់ចុងក្រោយក្នុងចំណោមអតីតមេដឹកនាំខ្មែរក្រហមកំពូល ដែលត្រូវគេចាប់មកកាត់ទោសដោយតុលាការសាលាក្តីខ្មែរក្រហម។
លោកខៀវសំផន ត្រូវបានកាត់ទោសដាក់ គុកអស់មួយជីវិតកាលពីឆ្នាំ២០១៨បទចោទប្រកាន់ឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ, អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺ ណែវ, ប៉ុន្តែមេធាវីរបស់លោកបានបន្តប្តឹងជំទាស់តវ៉ា ក្តី និងសវនាការជំនុំជំរះដោយសារបណ្តឹងតវ៉ានោះ បានចាប់ផ្តើមធ្វើតាំងពីថ្ងៃច័ន្ទកន្លងមកនេះ។ លោកខៀវ សំផន បានថ្លែងបដិសេធនូវរាល់ការចោទប្រកាន់ទាំងអស់ចំពោះរួបលោក ។
លោកខៀវសំផនក្នុងអតីតជំនាន់របបកម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថាជារបបខ្មែរក្រហមនោះ គឺជាអតីត ប្រមុខរដ្ឋនាជំនាន់នោះ ដែលលោកជាមនុស្សកំពូលទី៣បន្ទាប់ពីប៉ុលពតនិងនួនជា។ ក្រោមការដឹកនាំនៃ អតីតរបបកម្ពុជាប្រជាធិបតេយ្យរវាងពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩ មានប្រជាពលរដ្ឋខ្មែរច្រើនលាននាក់ ត្រូវ បានគេសម្លាប់និងបានស្លាប់ដោយសារតែអំពើទុក្ខទារុណកម្ម, ការវាយធ្វើបាប, ការបង្ខំការធ្វើពលកម្មធ្ងន់ធ្ងរ រួមនឹងការស្លាប់ដោយសារអត់បាយផងដែរ។