ក្រសួងកសិកម្មកំពុងរកវិធីដោះស្រាយ ដើម្បីនាំផ្លែមៀនប៉ៃលិន ចេញលក់ក្រៅប្រទេស (Video Inside)

ក្រសួងកសិកម្មបានប្រញាប់ជម្រុញរកទីផ្សារលក់ផ្លែមៀនប៉ៃលិនចេញទៅក្រៅប្រទេសក្រោយប្រសាសន៍ ដាស់តឿនរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។​យ៉ាងហោចផ្លែមៀននៃខេត្តជាប់ព្រំដែនកម្ពុជាថៃប្រមាណ៥ ម៉ឺនតោនត្រូវគេរាយការណ៍ថាមិនអាចស្វែងរកទីផ្សារចេញលក់បានទេដោយសារតែវិបត្តិកូវីដ១៩, ប៉ុន្តែក្រុមអ្នក

ជំនាញបានបង្ហាញថាមួយផ្នែកនៃការមិនអាចនាំចេញ គឺដោយសារតែផ្លែមៀននៃប្រទេសកម្ពុជានេះ បានជាប់ របាំងភូតគាមអនាម័យ។ ក្រសួងកសិកម្មបានថ្លែងនៅថ្ងៃនេះថា ក្រសួងកសិកម្ម រួមជាមួយនឹងក្រសួងការបរ ទេសបាននិងកំពុងសហការស្នើសុំសមត្ថកិច្ចពាក់ពន្ធ័នៃប្រទេសចិននិងប្រទេសថៃ ដើម្បីពន្លឿននីតិវិធីពាក់ ពន្ធ័ នឹងការចរចាស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។ក្រសួងកសិកម្មបានថ្លែងនៅថ្ងៃនេះថាផ្លែមៀនប៉ៃលិនគឺជាប្រភេទទំនិញដែលជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាមអនាម័យ ដែលត្រមូវឲ្យ សមត្ថកិច្ចភូតគាមអនាម័យ កម្ពុ ជានោះត្រូវ ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃ ប្រទេសនាំចូលនោះសិនមុននឹង មានការនាំផ្លែមៀនប៉ៃលិនចេញទៅក្រៅប្រទេសបាន។

ក្រសួងកសិកម្មកាលពីម្សិលមិញ បានរងការចោទប្រកាន់ ពីកសិករម្នាក់នៅប៉ៃលិនដែលនិយាយថា រយៈពេល២ឆ្នាំហើយ ក្រសួងមិនបានចេញច្បាប់នាំចេញដល់រោងចក្រ កែច្នៃផ្លែមៀននោះទេ ជាហេតុដែលនាំជួបបញ្ហាទីផ្សារនៅពេលមិនអាចនាំចេញទៅថៃបាន។ ក្រសួងកសិកម្ម

បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលវិញនូវការចោទប្រកាន់នោះ ដោយបញ្ជាក់ថារហូតមកទល់ពេល នេះ នៅពុំទាន់មានម្ចាស់រោងចក្រកែច្នៃណានិងវេចខ្ចប់ផ្លែមៀនណាមួយដែលបានរៀបចំរួចរាល់មកដាក់ពាក្យ ស្នើសុំចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មឡើយ។  ក្រសួងកសិកម្មបានអំពាវនាវឲ្យវិស័យឯកជន, សហគមន៍ កសិកម្ម និងអន្តរស្ថាប័នពាក់ពន្ធ័ទាំងអស់ សូមចូល រួមជាមួយក្រសួងក្នុងការជំរុញការនាំចេញផលិតផល

ស្រស់ទៅកាន់ទីផ្សារបរទេស ដោយត្រូវពិនិត្យលទ្ធភាពធ្វើ ការវិនិយោគក្នុងការសាងសង់នូវហេដ្ឋារចនា សម្ព័ន្ធ ពាក់ពន្ធ័,  ឬពង្រីកហេដ្ឋារចនាសម្ពន្ធ័ដែលមានស្រាប់ ឲ្យបាន ទាន់ពេលវេលានិងមានសមត្ថភាពគ្រប់គ្រាន់ក្នុង ការស្រូបយកផលិតផលមកធ្វើការកែច្នៃនាំចេញឲ្យបានជាអតិបរមាភ្លាមៗនៅក្រោយពេលមានការឯកភាពជា មួយប្រទេសនាំចូលលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូត គាមអនា ម័យ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner