សមត្ថកិច្ចចាប់គ្រឿងញៀនជិត៣០គីឡូ និងជនសង្ស័យ២នាក់ នៅខណ្ឌជ្រោយចង្វារ (Video Inside)

គ្រឿងញៀនជិត៣០គីឡូក្រាមនិងជនសង្ស័យ២នាក់ត្រូវបានបង្ក្រាបនិងចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញក្រោយ មានការផ្ទុះអាវុធដាក់គ្នាទៅវិញទៅមកផងនោះ។ ប្រតិបត្តិការបង្រ្កាបនោះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែសីហា នៅចំណុចបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប នៃខណ្ឌជ្រោយចង្វារ។ ក្នុងប្រតិបត្តិការដែល មានការតដៃពីក្រុមគ្រឿងញៀននោះ មិនមានមនុស្សណាម្នាក់បានរងរបួសនោះទេ។ កម្លាំង សមត្ថកិច្ចបានចាប់ ខ្លួនជនជាតិថៃ និងបក្ខពួកម្នាក់ទៀត និងបានដកហូតថ្នាំញៀនជិត ៣០គីឡូក្រាម។

សេចក្តីរាយការណ៍ បន្តថា ចំណែកមេក្លោង និងបក្ខពួកផ្សេងទៀតនៃក្រុមឧក្រិដ្ឋជនបានរត់គេចខ្លួន និងកំពុងស្ថិតតាមស្វែងរកចាប់ខ្លួនពី កម្លាំងសមត្ថកិច្ច។ សមត្ថកិច្ចបានដកហូតបានកាំភ្លើងខ្លី ១ដើមថែមទៀត។ ជនសង្ស័យដែលរងការចាប់ខ្លួន ត្រូវ បានគេបញ្ចេញអត្តសញ្ញាណដែលមានឈ្មោះប្រាក់ សឺត អាយុ ៥៤ឆ្នាំ ជនជាតិ ថៃនិងជនជាតិខ្មែរអាយុ៣៨ឆ្នាំ ឈ្មោះ គីម តាត់។  

គ្រឿងញៀន ដែលដកហូតបានរួមមានៈ ម៉េតំហ្វេតាមីន (ICE) ចំនួន២៤កញ្ចប់ធំ ទម្ងន់ប្រ មាណជាង ២៤គីឡូក្រាម និងសារធាតុញៀនប្រភេទ MDMA (គ្រាប់) ១៤កញ្ចប់ ទម្ងន់ប្រមាណ៤គីឡូក្រាម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner