អាសូរខ្លាំងណាស់!! កូនស្រីអាយុ២ខួបស្លាប់ រីឯកូនបងនិងឪពុករបួសស្រាល បន្ទាប់ពីជិម៉ូតូត្រឡប់មកពីលេងជីតាមកជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ

ភ្នំពេញ ៖ ក្មេងស្រីអាយុ២ខួបបានស្លាប់និងក្មេងប្រុសអាយុ៥ឆ្នាំម្នាក់រួមទាំងឪពុករងរបួសស្រាល បន្ទាប់ពីជិះម៉ូតូលឿនល្មមអកហ្សឺ និងរថយន្តកុងតឺន័រ ក៏ចាប់ហ្វាំងបណ្តាលឲ្យដួលខ្ទាតក្មេងស្រីចូលក្រោមរថយន្តកុងតឺន័រ ក៏កិន ស្លាប់ រួចរថយន្តបង្កបេីកគេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ត្រង់ចំណុចខាងលិចស្តុបបឹងទំពុន ប្រមាណ៦០ម៉ែត្រ តាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

   សពក្មេងស្រីមានឈ្មោះ សេរី មរកត អាយុ២ខួប និងអ្នករងរបួសស្រាល២នាក់ទៀត ទី១មានឈ្មោះ សេរី ចេស្ដា  ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ ជាកូនបង ទី២មានឈ្មោះ ឆន សុភ័ក្ខ  ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើងនៅការដ្ឋានមួយកន្លែងត្រូវជាឪពុក អ្នកទាំងបីរស់នៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ដោយជិះម៉ូតូមួយគ្រឿងម៉ាកស្គុតពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HR.7820. ។

   បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា  ដំបូងឡើយគេឃើញបុរសម្នាក់បានដឹក កូនពីរនាក់កូនស្រីដាក់ពីមុខកូនប្រុសឱបចង្កេះពីខាងក្រោយជិះតាមបណ្ដោយផ្លូវ៣៧១  ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែអកហ្សឺជាមួយនឹងរថយន្តកុងតឺន័រដែលបើកស្របទិសគ្នា ក៏ចាប់ហ្វាំងបណ្ដាលឱ្យដួលខ្ទាតកូនស្រីដែលនៅខាងមុខអាយុ២ខួបចូលទៅនឹងក្រោមកង់កណ្ដាល រថយន្តបណ្តាលឲ្យកិន បែកក្បាលចេញខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ   ចំណែកឯកូនបង នឹងឪពុករងរបួសស្រាល  ភ្លាមៗគេឃើញរថយន្តកុងតឺន័របើក ចេញពីកន្លែងកើតហេតុបាត់ស្រមោល។ 

  តាមសម្ដីរៀបរាប់របស់ឪពុក បានប្រាប់ឲ្យដឹងថា  ដោយសារតែឪពុករបស់គាត់នឹកចៅពេករូបគាត់ក៏បានដឹកកូនទាំងពីរនាក់ទៅលេងក្រោយពីរលេងហើយគាត់ក៏ដឹកកូនទាំងពីរនាក់ត្រឡប់ទៅផ្ទះវិញតែកម្មអកុសលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់កូនស្រីជាទីស្រឡាញ់អាយុ ២ខួបយ៉ាងអណោចអធម៌ទៅវិញ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុហើយក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យទៅឪពុកម្តាយដឹកតាមម៉ូតូយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner