បុរសម្នាក់ស្លាប់ដោយសាររន្ទះបាញ់ នៅខេត្តបាត់ដំបង (Video Inside)

យុវជនម្នាក់ត្រូវបានរន្ទះ បាញ់ស្លាប់នៅខេត្តបាត់ដំបង។ សេចក្តីរាយការណ៍បញ្ជាក់ថា ហេតុការណ៍នោះបាន កើតឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ សេចក្តីរាយការណ៍បន្តថា ភ្លៀងធ្លាក់លាយឡំ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានបាញ់ចំយុវជនឈ្មោះ ម៉ុត សំរាំង អាយុ១៦ឆ្នាំ បណ្តាលអោយបាត់បង់ជីវិត។

កម្ពុជាដែលជាប្រទេសមិនទាន់ជឿនលឿនក្នុងការដាក់ឧបករណ៍ គ្រប់កន្លែងដើម្បីបង្ការការពាររន្ទះបាញ់ តែងមានសេចក្តីរាយការណ៍ជុំវិញមនុស្សរងគ្រោះជារឿយៗ និងមាន ជារៀងរាល់ឆ្នាំនូវមនុស្សស្លាប់និងរបួសដោយសារបាតុភូតរន្ទះបាញ់នេះ។

ក្រសួងធនធានទឹកនិងឧតុនិយម ក្នុងសប្តាហ៍នេះ បានបន្តដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់បន្តថែមទៀតដែលនឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner