បង្កើតជម្រើសមុខរបរ បង្កើនចំណូលគ្រួសារ និងកសាងភាព ជាសហគ្រិនវ័យក្មេង


កំពង់ចាម៖ ស.ស.យ.ក បានចុះទស្សនកិច្ចសិក្សាស្វែងយល់ពីកសិដ្ឋានចិញ្ចឹមគោ SV FARM ដែលមានលោក វ៉ុន សាវឿន ជាម្ចាស់ ដែលមានទីតាំងស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម។ ត្រឹមរយៈពេល២ឆ្នាំក្នុងអំឡុងពេលដែលកម្ពុជាទទួលរងនូវវិបត្តិជំងឺកូវីដ-១៩ ម្ចាស់កសិដ្ឋានរូបនេះ បានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សពីកសិករ និងជាបុគ្គលិកធ្វើការជាបុគ្គលិកសណ្ឋាគារ ក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមគោចំនួន០២ កន្លែងដែលមានគោចិញ្ចឹមយកសាច់ប្រមាណជិត ២០០០ ក្បាល ដោយមួយកន្លែងទៀតនៅស្ថិតនៅខេត្តកំពង់ធំ។

ការប្រែក្លាយពីកសិករដែលចិញ្ចឹមគោប្រមាណ២០ ទៅ ៣០ ក្បាលជាលក្ខណៈគ្រួសារបានបង្ហាញពីបទពិសោធ ការតស៊ូអំណត់ព្យាយាម ឆន្ទៈ គំនិតផ្តួចផ្តើម និងមហិច្ឆតាក្នុងការចូលរួមចំណែកផ្គត់ផ្គង់ទីផ្សារសាច់គោដែលមានគុណភាព សុវត្ថិភាព និងជំរុញការនាំចេញនៅហ្នឹងកន្លែងប្រកបដោយការប្រកួតប្រជែងខ្ពស់ជាមួយលំហូនៃការនាំចូលសាច់ពីបរទេស ព្រមទាំងចូលរួមលើកកម្ពស់ចលនាសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករក្នុងសហគមន៍តាមរយៈការបណ្តុះបណ្តាលជំនាញ និងទុនបង្វិល ដើម្បីភាពរីកចំរើនទាំងអស់គ្នា។

លោកបានចាត់ទុកគោដូចជាសមាជិកគ្រួសារ ដោយបានយកចិត្តទុកខ្ពស់ក្នុងការថែបំប៉ន ផ្តល់ចំណីគ្រប់គ្រាន់មានជីវជាតិខ្ពស់ មានការព្យបាលដិតដល់ និងអនុវត្តតាមវិធានបច្ចេកទេសត្រឹមត្រូវ ដែលប្រើប្រាស់តែក្នុងរយៈពេលខ្លីបានទិន្នផលខ្ពស់។

បទពិសោធន៍ទាំងអស់នេះ បានផ្តល់ជាមូលដ្ឋានគ្រឹះនៃចំណេះដឹង ជំនាញ បំណិន និងភាពជាសហគ្រិន សម្រាប់ ស.ស.យ.ក ក្នុងការបង្កើតជម្រើសមុខរបរថ្មី និងបង្កើនចំណូលគ្រួសារ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner