លោកជំទាវ ជា លាង និងឯកឧត្តម សុខុម រិទ្ធីវុធ ផ្តល់ជូនផ្លែមៀនចំនួន១តោនដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សេង ប៊ុនឃាង និងឯកឧត្តម ស្រ៊ា រតនះ តំណាង លោកជំទាវ ជា លាង និងឯកឧត្តម សុខុម រិទ្ធីវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលនិងជាសហព្រះរាជអាជ្ញាជាតិនៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា បាននាំយកផ្លែមៀនចំនួន១តោនផ្តល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញដើម្បីចែកជូនបន្តតាមមណ្ឌលសុខាភិបាលមួយចំនួនក្នុងរាជធានីភ្នំពេញ។

ក្នុងឪកាសនោះលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកជំទាវ ជា លាង និងឯកឧត្តម រិទ្ធីវុធ ដែលបានផ្តល់ជូនផ្លែមៀនចំនួន១តោន ដល់មន្ទីសុខាភិបាលរាជធានីភ្នំពេញ។លោកបន្តថា នេះចូលរួមចំណែកដ៏ល្អប្រពៃ របស់លោកជំទាវក្នុងការចូលរួមចំណែកដើម្បីដោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាទីផ្សារនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ។

ការប្រគល់នូវផ្លែមៀននេះគឺស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៧ខែសីហា ឆ្នាំ២០២១ បានបញ្ជាឲ្យនាយឧត្តមសេនីយ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស ដើម្បីចូលរួមដោះស្រាយជូនប្រជាកសិរដែលកំពុងជួបបញ្ហាទីផ្សារ៕ សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner