ធនាគារពិភពលោក អបអរសាទរកម្ពុជា ដែលចាក់វ៉ាក់សាំងកូវីដ ក្នុងល្បឿនលឿន ហើយអាចបើកសកម្មភាព សេដ្ឋកិច្ចឡើងវិញឆាប់ៗនេះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរ
ញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video Conference លោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មី របស់ការិយាល័យធនាគារ ពិភពលោក(World Bank) ប្រចាំកម្ពុជា បានអបអរសាទរចំពោះ ភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុង ការចាក់វ៉ាក់សាំងជូន ប្រជាជនស្ថិតក្នុល្បឿនលឿន និងអាចធ្វើឲ្យកម្ពុជា ចាប់ផ្ដើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

លោកស្រី Maryam Salim បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ពិសេសការដាក់ចេញនូគោលនយោបាយដ៏មុតស្រួចសំដៅប្រយុទ្ធការពារសុខភាពអាយុជីវិតរបស់ប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ។ លោកស្រីបានសាទរចំពោះភាពជោគជ័យ របស់រាជរដ្ឋាភិបាលក្នុងការ ចាក់វ៉ាក់សាំង ជូនប្រជាជនតាមគោលដៅ ក្នុងល្បឿនលឿន និង អាចធ្វើឲ្យកម្ពុជាចាប់ផ្ដើម បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ ។ ចំពោះចំណាត់ការដ៏រហ័ស និងទាន់ពេលវេលារបសរាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវ យុទ្ធនាការ ចាក់វ៉ាក់សាំង សម្រាប់កុមារពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងការចាក់វ៉ាក់សាំងដូសជំរុញ ដែលនឹងធ្វើឲ្យកម្ពុជា ស្ថិតក្នុង ចំណោម ប្រទេសដែលបានចាក់វ៉ាក់សាំង ជូនប្រជាជនបានច្រើន»។

លោកស្រី Maryam_Salim ក៏បានបង្ហាញជំហរបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ពិសេស ក្នុងការផ្តល់ជាធាតុចូល បន្ថែមលើ ផែនការស្ដារសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ និងកែសម្រួលឯកសារក្របខណ្ឌ នៃភាពជាដៃគូ រវាងរាជរដ្ឋាភិបាល ជាមួយធនាគារពិភពលោក (Country Partnership Framework 2019-2023) ឱ្យឆ្លើយតបទៅនឹងបរិការ បច្ចុប្បន្ន និងស្របតាមផែនការស្ដារ សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២១ -២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។ជាការឆ្លើយតប ឯ,ឧ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អ និងស្វាគមន៍ចំពោះការចូលរួម ចំណែក របស់ធនាគារពិភពលោក ។ លោកជឿជាក់ថា បេសកកម្ម ការងាររបស់ លោកស្រីនឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយ ធនាគារពិភពលោក កាន់តែរឹងមាំបន្ថែមទៀត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner