លោកពូទីន៖ រុស្សីនឹងមិនអនុញ្ញាតឱ្យជនភៀសខ្លួនអាហ្វហ្គានីស្ថាន ចូលដែនដីខ្លួនទេ

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២២ សីហា​ប្រធានាធិបតី​រុស្សី​លោក​វ៉្លាឌីមៀរ​ ពូទីន​ បាន​និយាយ​ថា​ប្រទេស​របស់​លោក​នឹង​មិន​ទទួល​យក​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ទេ ពី​ព្រោះ​ការ​ព្រួយ​បារម្ភ​ថា​មាន​សមាជិក​ក្រុម​ឧទ្ទាម​ក្លែង​បន្លំ​ជា​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​។

មេដឹកនាំ​រុស្សី​រូប​នេះ​ក៏​បាន​ប្រទេស​លោក​ខាង​លិច​សម្រាប់​ការ​ដាក់​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ប្រទេស​ដែល​នៅ​ជិត​ព្រំដែន​របស់​រុស្សី ខណៈ​ពេល​ដែល​ពួកគេ​កំពុង​រង​ចាំ​ទិដ្ឋាការ​ពី​អាមេរិក​ ឬ​អឺរ៉ុប​។

«តើ​នោះ​មាន​ន័យ​ថា​ពួកគេ​អាច​ត្រូវ​បាន​បញ្ជូន​ដោយ​គ្មាន​ទិដ្ឋាការ​ទៅ​កាន់​ប្រទេស​ទាំង​នោះ ទៅ​កាន់​ប្រទេស​ជិត​ខាង​របស់​យើង ខណៈ​ពេល​ដែល​ពួកគេ​ផ្ទាល់​មិន​ចង់​យក​ជន​ភៀស​ខ្លួន​ដោយ​គ្មាន​ទិដ្ឋាការ​?​» លោក​ពូទីន​បាន​និយាយ​បែប​នេះ​ទៅ​កាន់​សារព័ត៌មាន​រដ្ឋ​រុស្សី​ TASS ហើយ​បន្ត​ទៀត​ថា​៖ «ហេតុអ្វី​បាន​ជា​មាន​វិធីសាស្ត្រ​ដ៏​អាម៉ាស់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​?​»​។

លោក​និយាយ​ថា​លោក​នឹង​មិន​ទទួល​យក​ «សមាជិក​ក្រុម​ឧទ្ទាម​ដែល​បង្ហាញ​ខ្លួន​នៅ​ទី​នេះ​ក្រោម​ការ​គ្រប​ដណ្តប់​របស់​ជន​ភៀស​ខ្លួន​។

សហរដ្ឋអាមេរិក​បាន​ចរចា​ជាមួយ​ប្រទេស​មួយ​ចំនួន​ឱ្យ​ទទួល​យក​ជន​ភៀស​អាហ្វហ្គានីស្ថាន​ជា​បណ្ដោះ​អាសន្ន​ ខណៈ​ពេល​ដែល​ប្រទេស​ផ្ដល់​សិទ្ធ​ជ្រក​កោណ​កំពុង​ធ្វើ​ទិដ្ឋាការ​ជូន​ពួកគេ​។ ជន​ភៀស​ខ្លួន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ការ​ចូល​កាន់​កាប់​របស់​ក្រុម​ឧទ្ទាម​តាលីបង់​៕

ប្រភព៖ New York Post

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner