ប្រធានាធិបតីរុស្សីលោក Vladimir Putin បាននិយាយថា រុស្ស៊ី 🇷🇺 នងមិនទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានឡើយ ដោយហេតុព្រួយបារម្ភថាអាចមានសមាជិកក្រុមឧទ្ទាមក្លែងបន្លំជាអ្នកសុំសិទ្ធិជ្រកកោន

អត្ថបទដោយ៖
AMS OneMinute

មេដឹកនាំរុស្សីរូបនេះបានស្ដីបន្ទោសប្រទេសលោកខាងលិចចំពោះការដាក់ជនភៀសខ្លួនអាហ្វហ្កានីស្ថាននៅក្នុងប្រទេសដែលនៅជិតព្រំដែនរបស់រុស្សី ដោយលើកឡើងថា ប្រទេសលោកខាងលិចបញ្ជូនជនភៀសខ្លួនដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសដទៃ ប៉ុន្ដែពួកគេត្រូវរងចាំដល់មានទិដ្ឋាការរៀបរយទើបអាចរស់នៅក្នុងទឹកដីប្រទេសលោកខាងលិចបាន ដែលនេះជាវិធីសាស្ត្រដ៏អាម៉ាស់មួយ ដើម្បីដោះស្រាយបញ្ហា។

មានជនភៀសខ្លួនជាច្រើនមកពីអាហ្វហ្កានីស្ថាន ក្រោយពេលតាលីបង់ដណ្ដើមកាន់កាប់រដ្ឋធានីកាប៊ុល។ អាមេរិកបានចរចាជាមួយប្រទេសមួយចំនួនឱ្យទទួលយកជនភៀសអាហ្វហ្កានីស្ថានជាបណ្ដោះអាសន្ន ខណៈពេលដែលប្រទេសផ្ដល់សិទ្ធជ្រកកោនកំពុងរៀបចំទិដ្ឋាការជូនពួកគេ។

ប្រភព៖ New York Post

ads banner