កុមារមួយចំនួនបានរងគ្រោះដោយសារការបៀតបៀននិងការរំលោភបំពានតាមអនឡាញ

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលា ស្ដីពី “កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ ” ។

អង្គសិក្ខាសាលាដែលបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom នេះក្រោមប្រធានបទ”កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា”។សិក្ខាសាលានេះដែរគោលបំណងសំខាន់ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗ ឱ្យជៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ។

នៅថ្ងៃទី១ពោលគឺថ្ងៃទី ២៣ ខែ សីហា វាគ្មិនបានបង្ហាញពីការគ្រោះថ្នាក់នៃកុមារមួយចំនួនដែលត្រូវបានគេរំលោភបំពាន ឬបានពង្វក់ស្មារតីដោយការចែកចាយរូបភាពអាសអាភាស។ជាមួយគ្នាវាគ្មិនក៏បានបង្ហាញពីកិច្ចការពារ និងជំរុញឱ្យឪពុកម្តាយមានការប្រយ័ត្នប្រយែងនិងចូលរួមទប់ស្កាត់កូនតូចៗរបស់ខ្លួនដោយប្រការណាមួយនៃគ្រោះថ្នាក់ដែលកើតចេញពីប្រព័ន្ធអនឡាញនេះផងដែរ។

គួរបញ្ជាក់ថាសិក្ខាសាលានេះបាន ចាប់ពីថ្ងៃទី២៣-២៧ ខែសីហា ឆ្នាំ២០២១ (ចាប់ពីម៉ោង ៩:០០ នាទីព្រឹក)។ដោយម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner