ខេត្តកំពង់ធំ ឆ្លងថ្មី៤៤នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៤នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ២នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ៧ នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។
យោងតាម រដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះបានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឺងសែន ១៣នាក់, ស្រុកកំពង់ស្វាយ ៣នាក់, ស្រុកស្ទោង ៤នាក់, ស្រុកប្រាសាទបល្ល័ង្គ ៥នាក់, ស្រុកសំបូរ ២នាក់, ស្រុកសណ្តាន់ ៣នាក់, ស្រុកសន្ទុក ៣នាក់, ស្រុកបារាយណ៍ ៣នាក់ និងឆ្លងលើពលរដ្ឋជាអ្នកដំណើរមកពីខេត្តកំពង់ចាម ៥នាក់ ខេត្តត្បូងឃ្មុំ ម្នាក់ និងខេត្តកំពត ម្នាក់ ។
ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ១៧៧នាក់, ព្យាបាលជាសះស្បើយចំនួន ២ពាន់ ២៣៦នាក់ និងមានអ្នកស្លាប់បានកើនដល់ ៩៥នាក់ ហើយ ៕