ខេត្តមណ្ឌលគិរី ឆ្លងថ្មី២៧នាក់ (Video Inside)

ខេត្តមណ្ឌលគិរី បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងបានថយចុះចំនួន ២នាក់ ធៀបនឹងការរកឃើញពីម្សិលមិញ ។

យោងតាមរដ្ឋ បាលខេត្ត ការឆ្លងនៅថ្ងៃនេះបានកើតលើពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យចំនួន ១៨នាក់ និងនៅស្រុកកោះ ញែកចំនួន ៩នាក់ ។ ខេត្តមណ្ឌលគិរី នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយឡើងវិញចំនួន ១៩នាក់ ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner