ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៧នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ស្រុកពួក៥១នាក់, ក្រុងសៀមរាប១១នាក់, ស្រុកសូទ្រនិគមន៩នាក់, ស្រុកក្រឡាញ់៨នាក់, ស្រុកអង្គរជុំម្នាក់, មកពីខេត្តកំពង់ធំម្នាក់, មកពីខេត្តឧត្តរមានជ័យម្នាក់, មកពីខេត្តព្រះវិហារ២នាក់, ស្រុកប្រាសាទបាគងម្នាក់ និងស្រុកជីក្រែង២នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៤១ អាសយដ្ឋាននៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប។ ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាបក៏បានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយខេត្តមានអ្នកជំងឺកូវីដ-១៩ចំនួន៣៣៦នាក់បានជាសះស្បើយផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧ពាន់២៧៦នាក់, ព្យាបាលជាសះ ស្បើយចំនួន៦ពាន់២៩០នាក់និងស្លាប់៧៦នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner